សូមជំរាបសួរ!មិត្តអ្នកអានទាំងអស់ជាទីមេត្រី ពេលនេះ គេហទំព័រចំណេះ ដឹងខ្មែរសូម លើកយក អត្ថបទ មួយ ដែលជាអត្ថបទជម្រុញកម្លាំងចិត្តនិងមានប្រយោជន៍ ដល់អ្នកដែលមានបញ្ហាក្នុងជីវិតរស់នៅរាល់ថ្ងៃ អត្ថបទ នោះមានដូចតទៅ៖
ខ្ញុំនឹងប្រើជីវិតនៅថ្ងៃនេះឲ្យដូចជាថ្ងៃចុងក្រោយនៃជីវិត! ហើយតើខ្ញុំគួរធ្វើអ្វីនៅថ្ងៃចុង ក្រោយដ៏មានតម្លៃ នៃជីវិតនេះ? ជាដំបូងខ្ញុំដាក់វានៅក្នុងដបបិទឆ្នុកជិតមិនអោយវា ជ្រាបចេញបាត់មួយតំណក់ ណា ឡើយ…ខ្ញុំនិង មិនឲ្យខាតបង់ ពេលវេលា ទៅរអ៊ូរទាំលើបញ្ហាទុក្ខលំបាកដែល កន្លងមកឬក្តីបរាជ័យ ពីអតីត កាលឬមួយ ទុក្ខសោកអ្វីទាំងអស់…
គ្រាប់ខ្សាច់ដែលធ្លាក់ចុះមកហើយតើអាចត្រឡប់ទៅកាន់កន្លែងដើមនៅក្នុងកែវដដែលនោះបានដែរឬទេ? តើព្រះអាទិត្យអាចលិចនៅកន្លែងដែលវារះ ឬរះនៅកន្លែងដែលវាលិចបានដែរឬទេ? តើខ្ញុំអាច លុបបំបាត់ កំហុស ឆ្គងចាស់ កែឲ្យត្រូវឡើងវិញបានដែរឬទេ? តើខ្ញុំនឹងអាចក្មេងជាងកាលពីម្សិលមិញបានដែរឬទេ? តើខ្ញុំអាចដកពាក្យសម្តីដែលបំផ្លាញទឹកចិត្តអ្នកដ៏ទៃវិញបានដែរឬទេ? តើការធ្វើបាបនិងក្តីទុក្ខសោកដែល បង្កើត ឡើងហើយ អាចដកយកទៅវិញបានដែរឬទេ?
គឺមិនបានទាំងអស់!… អតីតកាលស្លាប់បាត់ទៅហើយនិងត្រូវកប់វាចោលជារៀងរហូត ហើយខ្ញុំក៏មិនគិតពីវាទៀតដែរ ។
«ខ្ញុំនឹងប្រើជីវិតនៅថ្ងៃនេះឲ្យប្រៀបដូចជាថ្ងៃចុងក្រោយនៃជីវិត »