ខុង ជឺ ( ភាសាអង់គ្លេស: Confucius, ភាសាចិន: 孔子) តាមអក្សរសាស្ត្រចិនត្រូវបានគេស្គាល់ថា
“លោកគ្រូខុង”(តាមប្រតិទិនបុរាណ: ២៨ កញ្ញា ៥៥១ មុនគ.ស – ៤៧៩ មុនគ.ស) គឺជាមហាទស្សនវិទូចិនមួយរូបដ៏ល្បីល្បាញ ដែលបានបង្រៀននិង
បន្សល់ទុកនូវទស្សនវិជ្ជាដ៏មានឥទ្ធិពលយ៉ាងជ្រាលជ្រៅចំពោះ
ផ្នត់គំនិត និងជីវិតរស់នៅរបស់ប្រជាជនចិន,កូរ៉េ,ជប៉ុន និងវៀតណាម។
ទស្សនវិជ្ជា
របស់គាត់ បានបញ្ជាក់ពីធម្មចរិយាបុគ្គល និងការគ្រប់គ្រង
ដោយសច្ចធម៌នៃទំនាក់ទំនងសង្គម យុត្តិធម៌ និងភាពស្មោះត្រង់។
តម្លៃទាំងនេះ បានលេចត្រដែតឡើងនៅក្នុងប្រទេស ចិន
លើសលទ្ធិដទៃទៀតដូចជា លទ្ធិនីតិនិយម ឬ លទ្ធិតាវ ក្នុងសម័យ រាជវង្សហាន
(២០៦ មុនគ.ស – គ.ស ២២០)។ ផ្នត់គំនិតរបស់ខុង ជឺ
ត្រូវបានវិវឌ្ឍទៅជាប្រព័ន្ធទស្សនវិជ្ជា ដែលត្រូវបានគេស្គាល់ថាលទ្ធិខុងជឺ
។ លទ្ធិនេះ ត្រូវបាននាំចូលទៅ អឺរ៉ុប
ដោយអ្នកបួសនិកាយយ៉េស៊ូអ៊ិតជាតិអ៊ីតាលីឈ្មោះ Matteo Ricci
ដែលបានសរសេរឈ្មោះខុង ជឺ ជាភាសាឡាតាំងលើកដំបូងថា “Confucius”
(កុង.ហ្វូ.ស៊ីយូស)។
ការ
បង្រៀនរបស់គាត់
អាចត្រូវបានគេប្រទះឃើញនៅក្នុងចំណានអក្សរសាស្ត្រខុងជឺ
គឺជាការប្រមូលផ្ដុំសម្រង់សុភាសិតខ្លី
ដែលត្រូវបានគេចងក្រងឡើងអស់រយៈពេលជាច្រើនឆ្នាំក្រោយ
មរណភាពរបស់
គាត់។ ប្រវត្តិសាស្ត្រសម័យទំនើប មិនជឿថា មានឯកសារជាក់លាក់ណាមួយ
អាចបញ្ជាក់បានថា ត្រូវបានសរសេរដោយខុង ជឺ នោះឡើយ។ ប៉ុន្តែ
អស់រយៈពេលជិត ២,០០០ មកនេះ គាត់ត្រូវបានគេជឿថា ជាអ្នកកែសម្រួល ឬ
ជាអ្នកនិពន្ធ នូវគម្ពីរបុរាណទាំងប្រាំ ដូចជា
គម្ពីរប្រតិបត្តិបញ្ញត្តិសាសនាបុរាណ Classic of Rites (五經)
(អ្នកកែសម្រួល) និងគម្ពីរនិទាឃៈរដូវនិងសរទរដូវ Spring and Autumn
Annals (春秋) ។ពាក្យសម្តីពេជ្រខ្លះៗរបស់មហាបណ្ឌិតខុង៖
- “ធ្វើគុណទៅហើយ បើគេតបគុណមកវិញចាត់ទុកដូចជាពុំបានធ្វើគុណ!
ធ្វើគុណទៅហើយ បើវារលាយសាបសូន្យទៅត្រូវបន្តធ្វើគុណតទៅទៀត, ប្រៀបដូចត្រីបើវាចឹកនុយអស់ ត្រូវយកសន្ទួចមកបិតនុយថែមទៀត!!! ”
- បើអស្ឃឹមថ្ងៃនេះ, ថ្ងៃស្អែកសេចក្តីសង្ឃឹមនិងមកទទួលអ្នកពីព្រលឹម! ព្រោះថាសត្វត្រចៀកកាំ ហើរទៅហើ្យវិលត្រលប់មកសំបុកវិញ!
- បើគេពុំបង្ខិតបង្ខំមនុស្ស ឱ្យធ្វើយុត្តិធម៌ទេនោះ, នៅក្នុងលោកនេះគ្មាននរណាម្នាក់ស្រលាញ់យុត្តិធម៌ទេ ត្រូវអនុវត្តតាមក្រពះដែលតែងបង្ខំមនុស្សឱ្យបរិភោគអាហារ ហើយមិនត្រូវបង្ខិតបង្ខំ ដោយធ្វើទារុណកម្មឡើយ!
- អំពើណាមួយដែលអ្នកពុំចង់ឱ្យគេធ្វើមកលើរូបអ្នក,ចូរអ្នកកុំធ្វើអំពើនេះទៅលើអ្នកដទៃ!
- អំពើអ្វីដែលអ្នកស្រលាញ់ចង់បានឱ្យគេធ្វើមកលើរូបអ្នកចូរអ្នកធ្វើអំពើនោះទៅលើអ្នកដទៃជាមុនសិន!
- ថ្ងៃរះហើយរមែងលិចទៅវិញ, បើមានថ្ងៃហើយរមែងមានយប់ បើមានយុត្តិធម៌ហើយរមែងមាន ភាពកខ្វក់លាមកនៃអំពើអយុត្តិធម៌! នេះជាគូរនៃធម្មជាតិ ដែលបានកើតមកព្រោះវាជាហេតុមានបច្ច័យក្នុងធម្មជាតិ ព្រោះគេចង់បង្កើតស្រីម្នាក់ឱ្យនៅជាមួយប្រុសម្នាក់ដើម្បីឱយមាន កូនមួយ! ចូរសិស្សសង្កេតមនុស្សប្រុសឱ្យច្បាស់ សង្កេតមនុស្សស្រីឱ្យច្បាស់, បន្ទាបើមកសង្កេតកូនរបស់អ្នកទាំងពីរនេះ ឱ្យច្បាស់ផង។!
គួរបញ្ជាក់ផង ដែរថាសព្វថ្ងៃនេះ កូនសិស្សរបស់គាត់ គឺមាននៅពាសពេញពិភពលោក សូម្បីអ្នកក៏អាចជាសិស្សរបស់គាត់ដោយមិន ដឹងខ្លួនដែរ។
ប្រភព http://nguonsokheang.wordpress.com/2010/05/04