សម្តេចព្រះបាទព្រះជ័យវរ្ម័នទី៧(ព្រះជ័យវ៌ធន)
ជាព្រះរាជាដ៏មានមហិទ្ធិឫទ្ធិខ្លាំងពូកែចុងក្រោយនៃរាជាណាចក្រ
អង្គរហើយជាមហាក្សត្រកំពូលបន្ទាប់ពីព្រះបាទសូរ្យវរ្ម័នទី២
ដែលបានវាយទន្ទ្រានដល់ដែនដីតុងកឹង
ហើយដែលជាស្ថានិកអង្គរតូចផងដែរ ។
ចម្លាក់ព្រះកេសព្រះជ័យវរ្ម័នទី៧
ព្រះបាទជ័យវរ្ម័នទី៧មានព្រះនាមដើមថា
ព្រះជ័យវ៌ធន
។
ព្រះអង្គត្រូវជាបងប្អូនជីទួតមួយរបស់ព្រះបាទសូរ្យវរ្ម័នទី២។
ព្រះអង្គប្រសូតនៅប្រមាណជាចន្លោះគ.ស ១១២០ ទៅ ១១២៥ ។
ព្រះបិតាព្រះនាម
ធរណិន្ទ្រវរ្ម័ន និង ព្រះមាតាព្រះនាម
ចូឌាមណិ ។
ព្រះអង្គបានទទួលបញ្ជាពីព្រះបីតាឲ្យទៅបង្ក្រាបការបះបោរមួយនៅ
ចាម៉្បា នាក្រុងវិជ័យ។ លុះ ពេលព្រះបិតាសោយទីវង្គត
ព្រះអង្គកំពុងជាប់ដៃក្នងការបង្ក្រាបនៅឡើយ
ដូច្នេះរាជសម្បត្តិត្រូវបានផ្ទេរទៅឲ្យព្រះ
យសោវរ្ម័នទី២វិញ។ ក្នុងគ.ស១១៦៥មានមន្ត្រីក្បត់ម្នាក់នាម
ត្រិភូវនាទិត្យវរ្ម័ន
បានធ្វើការបះបោរជ្រែករាជ
ព្រះជ័យវរ្ម័នក៏សម្រេចលើកទ័ពមកជួយសង្គ្រោះតែមកមិនទាន់។
នៅក្នុងគ.ស១១៧៧ស្តេចចាមនាម
ជយឥន្ទ្រវរ្ម័នទី៤ បាន
ឆ្លៀតឱកាសលើកទ័ពឡើងតាមទន្លេរមេគង្គរួចឡើងតាមទន្លេរសាបដោយមាន
ពួកឈ្មួញសំពៅចិនជាអ្នកនាំផ្លូវផងហើយក៏វាយយកក្រុងអង្គរបាន
ដោយជោគជ័យ ហើយមន្ត្រីក្បត់ក៏ត្រូវបានសម្លាប់ចោលនាពេលនោះទៅ ។
ចាប់តាំងពីពេលដែលព្រះ
យសោវរ្ម័នទី២ត្រូវមន្ត្រី
ក្បត់ជ្រែករាជបានសម្រេចមកព្រះបាទជ័យវរ្ម័ន ទី
៧ទ្រង់បានគង់នោក្នុងប្រទេសរង់ចាំឱកាសល្អណាមួយដើម្បីស្រោច
ស្រង់ជាតិឡើងវិញ។ លុះដល់ប្រទេសស្ថិតក្រោមការគ្រប់គ្រងរបស់ចាម
គ្មានស្តេចសោយរាជព្រហ
អង្គបានដឹងថាឱកាសមកដល់ហើយទ្រង់ក៏តាំរៀបទ័ពបណ្តេចចាមចេញពី
ប្រទេស។ សង្គ្រាមនេះមានរយៈពេលប្រមាណជា៤ឆ្នាំ។
ទីបំផុតក្នុងសមរភូមិជើងទឹកមួយលើផ្ទៃបឺងទន្លេរសាបព្រះអង្គបាន
វាយបំបាក់កម្លាំងទ័ពចាមបានយ៉ាងជោគជ័យហើយសមរភូមិនវត្រូវបាន
ឆ្លាក់ចាប់លើជញ្ជាំងប្រាសាទបាយ័នថែមទៀតផង។ ក្នុងគ.ស១១៨១
ព្រះជ័យវ៌ធន បានកំចាយចាមចេញពិប្រទេស
ហើយក៏បានឡើងគ្រប់គ្រង់រាជសម្បត្តិជាព្រះមហាក្សត្រនៅអាណាចក្រ
ខ្មែរដែលមានរាជធានីនៅក្រុងយសោធបុរៈ
ក្រោមព្រះនាមថាព្រះបាទជ័យវរ្ម័ន(ទី៧) ។
ក្រោយពីបានឡើងសោយរាជសម្បត្តិហើយព្រះអង្គបានលើកទ័ពទៅ
បង្ក្រាបតាមតំបន់នានាទូទាំងប្រទេសឲ្យរួបរួមគ្នាវិញ
។ព្រះអង្កបានចាត់ឲ្យមានការកសាងក្រុងអង្គរធំបានយ៉ាងរឹងមាំល្អ
ដោយបានកំពែងនិងគូរទឹកព័ទ្ធជុំវិញរាជធានីនេះ។
ព្រះអង្គបានចាត់ឲ្យកសាង ប្រាសាទជាច្រើន, កសាងផ្លូវថ្នល់ ស្ពាន
មន្ទីរពេទ្យជាច្រើននៅទូទាំងប្រទេស។
ប្រមាណជាគ.ស១១៩៧ព្រះអង្គបានលើកទ័ពទៅវាយបង្ក្រាបយកប្រទេស
ចាម៉្បាដាក់ជាចំណុះបានដោយជ័យជោគម្តងទៀត ។
ព្រះបាទជ័យវរ្ម័នមានព្រះមរមនាមថា មហាបរមសៅគត ។
គេមិនអាចដឹងពីកាលបរិច្ឆេទនៃការចូលទីវង្គតរបស់ទ្រង់ទេ។
ព្រះអង្គមានព្រះជាយាពីរព្រអង្គគឺព្រះនាង
ជ័យរាជទេវី និងព្រះនាង
រាជឥន្រ្ទទេវី ដែលជាបងប្អុនបង្កើតនឹងគ្នា។
រូបសំណាកព្រះបាទជ័យវរ្ម័នទី៧នៅសារមន្ទីរជាតិកម្ពុជា
- រូបបសំណាកព្រះជ័យរវ្ម័នទី៧នៅសារមន្ទីរជាតិភីម៉ៃ
ដែន អាណាចក្រខ្មែរ សម័យ ព្រះ ជ័យ វរ្ម័នទី៧
ប្រភព http://nguonsokheang.wordpress.com/2011/08/18
Posted by Unknown
Posted on