តើអ្នកបានដឹងថា សមត្ថភាពនៃការគិតរបស់សេដ្ឋី និង
មហាសេដ្ឋីមានលក្ខណៈខុសគ្នាត្រង់ណាដែរឬទេ? តើគំរូនៃផ្នត់គំនិតដូចជា Mark
Zuckerberg, Richard Branson, Donald Trump, Steve Jobs, Bill Gates, Larry
Ellison, Oprah Winfrey, Aliko Dangote, Warren Buffett
និងអ្នកដទៃទៀតយ៉ាងណាដែរ?តើអ្នកចង់អភិវឌ្ឍនូវការគិតរបស់អ្នកដែរឬទេ?តើអ្នកចង់គិតដូចជាមហាសេដ្ឋីដែរឬទេ?
តើអ្នកបានអង្កេត
ពីសភាវៈនៃការគិតរបស់អ្នកឬក៍ការដឹងរបសើអ្នកមានឥទ្ធិពលដោយផ្ទាល់អ្វីខ្លះទៅលើសភាពនៃជីវិតរបស់អ្នក?អ្វីដែលយើងចង់លើក
ឡើងគឺត្រង់ថាយើងកំពុងតែព្យាយាមក្នុងការនិយាយជាលក្ខណៈចាំបាច់ថាប្រសិនបើអ្នកគិតដូចជាសេដ្ឋី
អ្នកនឹងក្លាយជាសេដ្ឋីហើយប្រសិនបើអ្នកសម្រេចចិត្តក្នុងការបង្កើនសមត្ថភាពនៃការគិតរបស់អ្នកដើម្បីក្លាយជាមហាសេដ្ឋី
ជាចុងក្រោយអ្នកនឹងក្លាយជាមហាសេដ្ឋី។
នេះជាមូលហេតុដែលធ្វើឲ្យDonald Trump បានតាក់តែងនូវសៀវភៅមួយក្រោមប្រធានបទ«វិធីសាស្ត្រក្នុងការគិតដូចជាមហាសេដ្ឋី» ដោយសារតែ គាត់ដឹងថាសារៈសំខាន់នៃគំរូនៃការគិតរបស់មនុស្សទៅនឹងដំណើរការនៃការទទួលបានសមិទ្ធិផលនៅក្នុងជីវិតហើយវាជាមូលហេតុ
ដែលធ្វើឲ្យមានការគាំទ្រទៅនឹងស្នាដៃរបស់គាត់។វិធីសាស្ត្រក្នុងការអភិវឌ្ឍចិត្តគំនិតរបស់យើងឲ្យដូចមហាសេដ្ឋីបានរួមមានដូចជា៖
នេះជាមូលហេតុដែលធ្វើឲ្យDonald Trump បានតាក់តែងនូវសៀវភៅមួយក្រោមប្រធានបទ«វិធីសាស្ត្រក្នុងការគិតដូចជាមហាសេដ្ឋី» ដោយសារតែ គាត់ដឹងថាសារៈសំខាន់នៃគំរូនៃការគិតរបស់មនុស្សទៅនឹងដំណើរការនៃការទទួលបានសមិទ្ធិផលនៅក្នុងជីវិតហើយវាជាមូលហេតុ
ដែលធ្វើឲ្យមានការគាំទ្រទៅនឹងស្នាដៃរបស់គាត់។វិធីសាស្ត្រក្នុងការអភិវឌ្ឍចិត្តគំនិតរបស់យើងឲ្យដូចមហាសេដ្ឋីបានរួមមានដូចជា៖
- ត្រូវមានការប្រាថ្នាចង់បានក្នុងការអភិវឌ្ឍផ្នត់គំនិតរបស់អ្នក
ជំហាននេះគឺអភិវឌ្ឍផ្នត់គំនិតវិជ្ជមានរបស់អ្នកក្នុងការប្រាថ្នាចង់បានជាខ្លាំង។អ្នកច្បាស់ជាឃើញពីតម្រូវការក្នុងការអភិវឌ្ឍផ្នត់គំនិត
វិជ្ជមានរបស់អ្នកនិងបង្កើនសមត្ថភាពនៃការគិតរបស់អ្នក។អ្នកត្រូវតែមានឆន្ទៈក្នុងការឆ្ពោះទៅរកដំណើរការហើយដែលដំណើរការ
ទាំងនេះគឺកំណត់ជាភាពងាយស្រួលពីព្រោះវាតម្រូវឲ្យមានការផ្លាស់ប្តូរនូវការយល់ដឹងនិងខ្លឹមនៃតម្លៃ។គ្រាន់តែសហគ្រាសឆ្ពោះ
ទៅរកដំណើរសហគ្រាស។ហេតុនេះអ្នកចាំបាច់ត្រូវតែឆ្ពោះទៅរកដំណើរការនៃការអភិវឌ្ឍផ្នត់គំនិតអ្នកនឹងទទួលបានជោគ
ជ័យដើម្បីទៅកាន់ដំណើរការហើយឳកាសនឹងបើកឲ្យអ្នក។ - ផ្លាស់ប្តូរការយល់ដឹងរបស់អ្នកដែលឆ្ពោះទៅរកភាពបរាជ័យភាពបរាជ័យគឺជាកន្លែងដែលទំនេរ
វាជាឳកាសសម្រាប់ចាប់ផ្តើមសារជាថ្មីម្តងទៀត។នេះគឺជាខ្លឹមនៃតម្លៃដែលបំបែកបុគ្គលមធ្យមនិងសេដ្ឋីពីមហាសេដ្ឋី។តើអ្នកមាន
ប្រតិកម្មបែបណាពេលជួបប្រទះនូវភាពបរាជ័យ?តើអ្នកក្តាប់ជាប់ភាពបរាជ័យយ៉ាងម៉េច?តើអ្នកភ័យខ្លាចបរាជ័យឬតើអ្នកទទួល
យកភាពបរាជ័យដើម្បិរៀនពីឳកាស?ដើម្បីអភិវឌ្ឍផ្នត់គំនិតនិងការគិតដូចជាមហាសេដ្ឋីអ្នកត្រូវតែផ្លាស់ប្តូរការយល់ដឹងរបស់អ្នក
ដែលគិតបែបបរាជ័យ។អ្នកត្រូវតែមើលជាឳកាសក្នុងការរៀនវិញប្រសើរជាងនូវរឿងរ៉ាវដែលយើងមិនបានដឹង។ - បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់
បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់គឺមានភាពខុសគ្នារវាងបុគ្គលមធ្យម សេដ្ឋីនិងមហាសេដ្ឋី។ហេតុនេះប្រសិនបើអ្នកអភិវឌ្ឍផ្នត់គំនិតរបស់មហាសេដ្ឋី អ្នកត្រូវ បង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់
តើឆន្ទៈយ៉ាងម៉េចដែលអ្នកចង់ប្រថុយ?
តើអ្នកចៀសវាងគ្រោះថ្នាក់ទេ?
តើអ្នកមានប្រតិកម្មបែបណានៅពេលដែលអ្នកមានវត្តមាននៅក្នុងមុខជំនួញឬក្នុងឳកាសវិនិយោគទុន? - គំរូនៃការគិតរបស់អ្នកនៅក្រោយពេលមហាសេដ្ឋី
តើអ្នកគិតអ្វីបានវែងឆ្ងាយដែរទេ?
តើអ្នកត្រូវធ្វើបែបណានៅពេលដែលជួបប្រទះនូវគូប្រកួតប្រជែង?
តើអ្នកមានសុទិដ្ឋិនិយមឬទុទិដ្ឋិនិយម?
តើអ្នកមានអ្នកណែនាំឬអ្នកជាគំរូទេ?
ដូចនេះបើសិនជាអ្នកមានចិត្តគំនិតក្នុងកាអភិវឌ្ឍហើយគិតដូចជាមហាសេដ្ឋី ខណៈ
ពេលនេះអ្នកត្រូវតែមានគំរូនៃការគិតនិងសកម្មភាពឲ្យបានដូចមហាសេដ្ឋីទាំងនេះ។ - ស្វែងរកដំណោះស្រាយ
តើអ្នកបានដឹងនូវអ្វីដែលដែលកំណត់ពីមហាសេដ្ឋី បុគ្គលឯកជននិងសេដ្ឋីទេ?
ជាទូទៅមនុស្សម្នាក់ៗតែងតែជួបប្រទះនូវបញ្ហាតែអ្វីដែលសំខាន់នោះគឺបុគ្គលនោះទុកបញ្ហានោះចោលឬក៍ចេះចាប់ឳកាស? យើងត្រូវមើលពីឳកាសប្រសើរជាជាងការមើលតែឃើញពីបញ្ហា។ យើងត្រូវវិភាគមួយករណីម្តងៗទៅលើអង្គហេតុនៃរឿង ដែលបានកើតមានឡើងហើយចាប់ផ្តើមយកបញ្ហានោះមកពិភាក្សាវែកញែក និង ដោះស្រាយមួយករណី
ម្តងៗពុំនោះទៀតសោតការដោះស្រាយនោះក៍ត្រូវពឹងផ្អែកទៅលើស្ថានភាពសង្គមប្រវត្តិសាស្ត្រនិង ស្ថានភាពច្បាប់ផ្សេងនៃប្រទេសមួយក្នុងចំណោមបណ្តាប្រទេសជាច្រើននៅលើសាកលលោក។
កាលបើយើងសិក្សាស្វែងយល់រួចហើយយើងប្រាកដជាអាចរកវិធីសាស្រ្តក្នុងការដោះស្រាយបានដោយជោគជ័យ។ដក់ស្រង់ពី www.success.com.kh : រៀបរៀងនិងកែសំរួលដោយលោក៖ ចេងឈុនហាក់