វិធីសាស្ត្រក្នុងអភិវឌ្ឍការចងចាំ

    Author: Unknown Genre: »
    Rating

    តើវាជារឿងដែលល្អប្រសើរដែរ ឬ ទេកាលបើ អ្នកគ្រាន់តែមើលអត្ថបទនៃការសិក្សារបស់អ្នកហើយស្រាប់តែមានការភ្លេចភ្លាំងទៅវិញ? តើមានអ្វីកើតឡើងកាលបើ អ្នកភ្លេចថ្ងៃកំណើត របស់មិត្តភក្តិរបស់អ្នក។ ជួនកាលមិត្តភក្តិរបស់អ្នក មិនសប្បាយចិត្ត ឬអាក់អន់ចិត្តជាមួយអ្នក។ តើ អ្នកចង់ឲ្យបញ្ហាទាំងអស់នេះនូវតែជាបន្លាជាប់នឹងទ្រូងអ្នកដែរទេ? តើអ្នកគួរតែ ស្វែងរកវិធីសាស្ត្រដ៍ល្អសម្រាប់ពង្រឹងការចងចាំរបស់អ្នកដែរឬទេ?
    មានវិធីសាស្ត្រជាច្រើន ដែលអាចធ្វើឲ្យអ្នកអភិវឌ្ឍការចងចាំរបស់អ្នកបាន។ វិធីសាស្ត្រទាំងនោះរួមមានតាមជំហានៗដូចជា៖

    1. ត្រូវមានជំនឿទុកចិត្តលើខ្លួនឯងថាអ្នកពិតជាមានការចងចាំល្អដែលត្រូវពង្រឹង
      អ្នកត្រូវជម្រុស ការគិតអវិជ្ជមាន ចោលទាំងអស់ នៅក្នុងខួរក្បាល។ អ្នកត្រូវតែ មានជំនឿថា អ្នកពិតជាអាចសម្រេចបានលទ្ធផល ដើម្បីធ្វើឲ្យខ្លួនឯង មានការជំរុញការលើកទឹកចិត្ត ខ្លាំង។
    2. ការចងចាំគឺជាការអនុវត្តដ៍ល្អបំផុតទៅតាមការចូលរួម
      ដើម្បីប្រើប្រាស់ការចងចាំរបស់អ្នកឲ្យមាន ប្រសិទ្ធភាព បាន វិធីសាស្ត្រដ៍ល្អបំផុត គឺ ត្រូវតែដាក់សកម្មភាពបង្កើតការចូលរួម សម្រាប់រឿងអ្វីមួយ ដែលអ្នកព្យាយាមចងចាំ។ ឩទាហរណ៍ៈ អ្នកចង់ចងចាំរូបមន្ត ក្នុងលំហាត់គណិតវិទ្យា លុះត្រាតែ អ្នកបានអនុវត្តលំហាត់នោះជាញឹកញយ។ ហេតុនេះ អ្នកមិនចាំបាច់ចំណាយពេលរបស់អ្នកក្នុងការទន្ទេញវាឲ្យចាំមាត់ទេ ការធ្វើ លំហាត់ជាច្រើនដែលពាក់ព័ន្ធទៅនឹងរូបមន្តនោះជាគន្លឹះក្នុងការជួយឲ្យអ្នកចងចាំបានល្អ។
    3. ការចូលរួមគឺជាការងារដែរ
      កាលបើអ្នកបង្កើតគំនិតរបស់អ្នកឲ្យមានភាពរស់រវើការចងចាំព៌តមានរបស់អ្នកឲ្យមានភាពងាយស្រួល ប្រសិនបើ អ្នកអាចនឹកក្នុងចិត្តរបស់អ្នក។ មានន័យថាប្រសិនបើអ្នកកំពុងអានសៀវភៅ មុនពេលដែលអ្នក អានសៀវភៅ អ្នកគួរតែធ្វើការ ប្រមូលអារម្មណ៍ជាមុនសិន ក្នុងករណីដែលអ្នកមិនមានអារម្មណ៍ ក្នុងការអានសៀវភៅនោះទេ អ្នកនឹងមិនអាចទទួលបានព៌តមានដែលមាននៅក្នុងសៀវភៅនោះឡើយ។
    4. ធ្វើការប្រមូលផ្តុំគំនិតបញ្ចូលគ្នាដើម្បីជួយអ្នកឲ្យចងចាំពួកវាបាន
      អ្នកគួរតែចេះរៀបចំ នូវព៌តមានដែលអ្នកទទួលបានជាផ្នែកៗ ដើម្បីងាយស្រួលរៀបចំនិងពិនិត្យ។ម៉្យាងវាក៍ធ្វើឲ្យអ្នកមានភាពងាយស្រួល ក្នុងការចងចាំ ការងារណាមួយដែលអ្នកត្រូវ បំពេញ មុននិងក្រោយដែរ។
    5. អ្នកអាចធ្វើការរំលឹកពីព៌តមានដែលអ្នកព្យាយាមរំលឹកទៅកាន់ខ្លួនអ្នក២ឬ៣ថ្ងៃម្តង
      យើងហាក់បីដូចជាចងចាំ នូវរឿងរ៉ាវ ដែលកើតមានឡើងក្នុងកំឡុងពេល ថ្មីៗនេះ ដែលវាជាបទពិសោធន៍ក្នុងការទទួលបានព៌តមាន។ ដូចនេះ អ្នកត្រូវតែរំលឹកនូវព៌តមាន ដែលអ្នកទទួលបានដើម្បីពង្រឹងការចងចាំរបស់អ្នក។ ចាប់ផ្តើមអនុវត្តជារៀងរាល់ថ្ងៃ ដែលវាជាទម្លាប់ដ៍ល្អមួយធ្វើឲ្យអ្នកឆាប់ចងចាំរាល់ព៌តមានទាំងនោះ។
    6. រៀបចំជីវិតរបស់អ្នក
      រក្សាទុករបស់របរអ្នកដែលធ្លាប់ប្រើប្រាស់ឲ្យមានរបៀបរៀបរយល្អដូចជាសោរនិងវ៉ែនតានៅកន្លែងដែលអ្នកបានដាក់ពីមុន។ ត្រូវរំលឹកខ្លួនឯង ឬ ឲ្យអ្នកដទៃជួយរំលឹកពីកន្លែងដែលអ្នកដាក់របស់នោះ។
    7. នៅពេលដែលអ្នករៀន ឬចងចាំពីរឿងថ្មីមួយនោះ អ្នកគួរតែដកដង្ហើមយឺតៗហើយវែងៗ
      ការដកដង្ហើមវែងៗ ហើយ យឺតៗពិតជាមានការផ្លាស់ប្តូរវិធី ដែលខួរក្បាលរបស់អ្នក ដំណើរការកាលបើអ្នកដកដង្ហើមបែបនេះ នឹងអាចជួយឲ្យខួរក្បាល របស់អ្នកដំណើរការ ល្អហើយអ្នកពិតជាអាចចងចាំនូវព៌តមានថ្មីៗ។
    8. ការហ្វឹកហាត់ខួរក្បាលរបស់អ្នក
      ជាទូទៅការអនុរវត្តខួរក្បាលអាចរក្សានូវការអភិវឌ្ឍ ទៅលើការចងចាំ។ដើម្បីអភិវឌ្ឍជំនាញផ្លូវចិត្តថ្មី ជាពិសេសការស្មុគស្មាញ ដូចជាការ រៀនទៅលើភាសាថ្មី និង ការរៀនទៅលើការលេង ឩបករណ៍តន្ត្រី ព្រមទាំង ការប្រកួត ប្រជែងទៅលើប្រស្នា និង ហ្គេមអ្នកអាចធ្វើឲ្យមានសកម្មក្នុងខួរក្បាលរបស់អ្នកនិងអភិវឌ្ឍវា។ អ្នកព្យាយាមដោះប្រស្នាជារៀងរាល់ថ្ងៃ។
    9. កាត់បន្ថយភាពតានតឹង
      ការទទួលបានភាពតានតឹង ពីរឿងអ្វីមួយជារឿងដែលជះឥទ្ធិពលមិនល្អទៅលើខូរក្បាល របស់អ្នក។ ភាពតានតឹងមួយចំនួនអាចកើតចេញមកពី វិបត្តិក្នុងក្រុមគ្រួសារ មានទំនាស់ ជាមួយមិត្តភក្តិ ឬស្ថានភាពដទៃទៀត។
    10. ត្រូវទទួលទានអាហារឲ្យបានគ្រប់គ្រាន់ហើយមានរបបអាហារត្រឹមត្រូវ
      សព្វថ្ងៃមានបន្លែបង្ការសាច់ជាច្រើន ដែលមានដាក់លក់នៅលើទីផ្សារ ប៉ុន្តែអ្នកត្រូវចេះជ្រើសរើសរបស់ណាមួយដែលជួយទ្រទ្រង់ដល់សុខភាពរបស់អ្នក។ ជាទូទៅចូរអ្នកបរិភោគសាចត្រីពីព្រោះថា ត្រីមានជាតិប្រូតេអ៊ីនជំនួយខួរក្បាល ឬ ជំនួយ ការចងចាំបានល្អ និង សុខភាព។ ចូរកុំបរិភោគសាច់ជ្រូក ក្នុងបរិមាណច្រើនពេក ពីព្រោះ វាអាចធ្វើឲ្យអ្នកមានជម្ងឺ មានខ្លាញ់ច្រើនក្នុង សសៃឈាម ដែលជាហេតុធ្វើឲ្យមានផល ប៉ះពាល់យ៉ាងខ្លាំង ដល់ការរីធំធាត់នៃសុខភាពរបស់អ្នក។ មិនតែប៉ុណ្ណោះការហូបបន្លែ ច្រើនក៍ជំនួយសុខភាពដែរ តែ ត្រូវជ្រើសរើសបន្លែណាដែលផ្តល់សារៈសំខាន់ដល់ សុខ ភាពរបស់អ្នកដោយសារតែអាហារជាច្រើន មានផ្ទុក ទៅដោយសារធាតុគីមីជាច្រើនហួសនឹងការស្មាន។ ដោយឡែក ចំពោះការទទួលទានចំនីចំណុក តាមចិញ្ចើមផ្លូវ គួរតែចៀសវាងពីព្រោះអាហារបែបនេះមិនមានអនាម័យនោះទេ ដោយសារតែ មានការបំពុល បរិស្ថានជាច្រើន។ យើងត្រូវ ដឹងថាកាលណាបើយើងបរិភោគអាហារ ឲ្យស្របតាមរបប អាហាររបស់យើង ហើយការទទួលទាននោះទៀតសោត បានគ្រប់គ្រាន់ ដំណើរការនៃខួរក្បាលរបស់អ្នក នឹងរលូន អ្នកនឹងឆាប់ទទួលបានព៌តមានទាំងឡាយ ដែលនៅជុំវិញអ្នក ជាក់ជាមិនខាន។
    11. ការគេងឬសម្រាកឲ្យបានគ្រប់គ្រាន់
      នៅពេលដែលយើងគេង មានន័យថាខួរក្បាលយើងមិនដំណើរការមួយរយៈ។ កាលណា បើអ្នកគេងបានគ្រប់គ្រាន់ នៅពេល ដែលអ្នកក្រោកពីដំណេក វិញ អ្នកប្រាកដជាមានអារម្មណ៍ថាស្រស់ស្រាយខ្លាំងណាស់។ ជាទូទៅ រយៈពេលជាអប្បបរិមានៃការគេងរបស់អ្នកគឺ ៧ម៉ោងក្នុងមួយយប់ ពិតជាអាចជួយពង្រឹងសមត្ថភាពនៃការចងចាំរបស់អ្នក។
    12. ការរៀនពីកំហុសរបស់អ្នកក្នុងអតីតកាល
      ជាការពិតអ្នកណាម្នាក់ តែងតែ មានកំហុស មិនអាចអ្នកណាថាខ្លួនមិនដែលប្រព្រឹត្ត កំហុសនោះទេ។សំខាន់មនុស្សម្នាក់ៗដឹងពីកំហុស ហើយ ចេះកែប្រែ ក៍ដូចជា គួរគប្បីនឹងសតិសម្បជញ្ញៈរបស់ខ្លួន និង ត្រូវហ៊ានទទួលយកនូវការពិតដែលកើតមានឡើង។
    ប្រភព http://www.phoumyerng.com/គន្លឹះខ្លីៗ

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា