“កុំវិនិច្ឆ័យមនុស្សនៅលើតែសម្បកក្រៅកុំសម្រេចកិច្ចការអ្វីមួយដោយសម្លឹងមើលតែមួយផ្លូវ”
អង្ករតែមួយបែប ចិញ្ចឹមមនុស្សចេញមកខុសគ្នារាប់រយជំពូក ។ នោះព្រោះតែការគិតនិងទស្សនៈរបស់ មនុស្សម្នាក់ៗខុសផ្សេងពីគ្នា ។ ប្រសិនបើមានទស្សនៈឬយោបល់របស់អ្នកដ៏ទៃ ផ្ទុយពីទស្សនៈ របស់ខ្លួន អ្នកខ្លះក៏ប្រកាន់ខ្ជាប់នូវទស្សនៈរបស់ខ្លួន ឯអ្នកខ្លះទៀតក៏អាចនឹងសម្របសម្រូលតាមគេ ។ តែអ្វីដែលយ៉ាបបំផុតនោះ គឺមនុស្ស “ចចេសរឹងរូសនិងអគតិ នៅក្នុងចិត្ត នោះឯង ។
ពេលណាយើងមានអគតិចំពោះបុគ្គលណាម្នាក់ឬចំពោះរឿងអ្វីមួយនោះចិត្តរបស់យើងស្ថិតក្រោមឥទ្ធិពលនៃ ភាពលម្អៀង ធ្វើឲ្យការវិនិច្ឆ័យ ឬការសម្រេចគ្រប់យ៉ាងផ្អៀងជ្រុលទៅតែម្ខាង ដោយមិនខ្វល់នឹងទទូលស្តាប់ ការពន្យល់ឬស្តាប់មតិយោបល់ ពីអ្នកដទៃ ចចេសរឹងរូស យកគំនិតខ្លួនឯងជាធំ។ ការទម្លាប់គិតបែបនេះ វានឹងសន្សែសន្សំប្រមែប្រមូលឲ្យយើងទៅជាមនុស្សបែប “អញនិយម” ហើយធ្លាក់ដល់ដំណាក់មួយ ដែលមិនអាចទាញខ្លួនឯងឲ្យងាកចេញពីគំនិតអវិជ្ជមានបានឡើយ ។

ហេតុនេះ៖ “មិនចំពោះថាអ្វីក៏ដោយ បើដឹងថា អ្នកកំពុងតែជាប់គាំងទៅមុខមិនរួចអ្នកគួរផ្លាស់ប្តូរទស្សនៈ របស់ខ្លួន ។ ចូរសាកល្បងគិតពិចារណាពិនិត្យពិច័យត្រិះរិះលើផ្លូវផ្សេងៗ ឲ្យបានច្រើនបើមិនដូច្នេះទេ អ្នកមិនអាច ដោះខ្លួនផុតពីបញ្ហាឡើយ” ។
កាលពីយូរលង់ណាស់មកនោះ មានមេជាងចម្លាក់ឈ្មោះ ជៀងស៊ឺបាននាំកូនសិស្សធ្វើដំណើរទៅកាន់ន គរឈី ។ ពេលមកដល់ផ្លូវបត់កោងមួយគេ ក៏ប្រទះឃើញដើមឈើមួយធំដើមនៅក្បែររោងអ្នកតា។ ដើមឈើនោះធំ អាចឲ្យសត្វគោជ្រកម្លប់បានរា ប់ពាន់ក្បាល គល់វាមានទំហំជាច្រើនឱប មានកម្ពស់រាប់សិបម៉ែត្រ ។ គ្រាន់តែមែកវា ក៏អាចយកមកធ្វើទូកបានរាប់សិបទូកឯ ចំនួនមនុស្សដែល អាច ជ្រកក្រោមដើមនោះ ក៏ស្មើនឹងចំនួនក្នុងផ្សាមួយអញ្ចឹងដែរ ។
អ្វីដែលប្លែកនោះគឺ ជៀងស៊ឺ ដើរធ្វើព្រងើយ មិនចាប់អារម្មណ៍នឹងសង្កេតពិនិត្យដើមឈើនោះឡើយ។ រីឯកូនសិស្ស នាំគ្នាស្ញើចភ្ញាក់ផ្អើលនឹងដើមឈើដ៏ធំចម្លែកនេះជាខ្លាំង ។ គេនាំគ្នាសង្កេតមើលមិនដាក់ភ្នែក នឹកឆ្ងល់ក្នុងចិត្តអំពីអាកប្បកិរិយារបស់គ្រូដែលមិនយកចិត្តទុកដាក់នឹងដើមឈើដ៏ធំនេះ ។ គេក៏សួរទៅលោក គ្រូថា៖ ”លោកគ្រូ! ពួកយើងដើរតាមលោកគ្រូតាំងពីភាគខាងជើងដល់ភាគខាងត្បូងដើម្បីរៀនឆ្លាក់ឈើ ពួកយើងមិនដែល បានឃើញ ដើមឈើណាដែលល្អដូចដើមឈើនេះឡើយ ។ ហេតុអ្វីបានជាលោកគ្រូមិនចាប់អារម្មណ៍នឹងដើមឈើ នេះបន្តិចបន្តួចយ៉ាងដូច្នេះ?…”
ជៀងស៊ឺ ឆ្លើយថា “ពួកឯងស្ងើចសរសើរដើមឈើនោះខ្លាំងពេក! វាជាដើមឈើស្ពោត មិនរឹងមាំអីទេ… បើធ្វើទូកក៏មិនបានធ្វើម្ឈូសក៏ឆាប់ពុកធ្វើសរសរផ្ទះក៏វាមេស៊ី… យកមកធ្វើរបស់ប្រើប្រាស់ក៏ឆាប់ខូច បើ នឹងធ្វើជាទ្វារផ្ទះក៏វានឹងចេញជ័រដែរ!…”
ជៀងស៊ឺ អធិប្បាយរហូតដល់សរុបសេចក្តីមកគឺ ដើមឈើនោះមិនអាចយកមកធ្វើអ្វីកើតជាផលប្រយោជន៍ បានឡើយ តើព្រោះហេតុអ្វី???
ហេតុផលយ៉ាងងាយគឺ ព្រោះតែវាមិនមានផលប្រយោជន៍ ទើបវាអាចនៅបានយឺនយូររហូតដល់ធំបែប នេះ ។
រឿងរ៉ាវឬអ្វីលើលោកយើងនេះ ក៏ដូចគ្នាដែរ ខ្លះមើលរូបរាងពីក្រៅហាក់បីដូចជាអស្ចារ្យណាស់ តែជូន កាលអាច “ល្អតែរូប តែក្លិនអាក្រក់” ឬល្អតែសម្បកក្រៅដូចផ្លែល្វាយ៉ាងដូច្នោះ។ ហេតុនេះ បើពិគ្រោបញ្ហា ឬត្រួតពិនិត្យហេតុការផ្សេងៗ យើងមិនគូរអោយរូបភាពសម្បកក្រៅមកបន្លំភ្នែកនោះទេ ត្រូវមើលអោយធ្លុះទៅដល់ឬសគល់នៃបញ្ហា ទើបធ្វើឲ្យយើងជៀសផុតពីការសម្រេចចិត្តខុសបាន។ ពេលខ្លះ សូម្បីតែមានភ័ស្តុតាងបញ្ជាក់ឲ្យឃើញនឹងភ្នែកក៏ដោយក៏នៅមិនទាន់ប្រាកដប្រជាថាជាការពិត ១០០% បានដែរ។ ហេតុនេះលោកអ្នក គួរពិចារណាឲ្យបានច្រើនផ្លូវ ចេះស្តាប់មតិយោបល់អ្នកដ៏ទៃខ្លះ និងជាសំខាន់គឺត្រូវ ពិនិត្យពិច័យឲ្យបាន គ្រប់មុំ គ្រប់ជ្រុងជ្រោយ មិនគួរតម្រង់ទៅលើផ្លូវតែម្យ៉ាងៗនោះឡើយ ។
មានមនុស្សមិនតិចតែ]]ដែលមើលបញ្ហាឃើញតែម្ខាង ហេតុនេះហើយទើបបណ្តាលឲ្យមានការទាស់ទែងមន ចុះសម្រុងគ្នាកើតឡើងជាញឹកញាក់ ។
សូមកុំបណ្តោយឲ្យរូបភាពខាងក្រៅមកបាំងភ្នែក…ចូរព្យាយាមប្រើគំនិតត្រិះរិះឲ្យបានច្រើនប្រើគំនិតរិះគន់ឲ្យ កាន់តែតិច នោះអ្នកនឹងមើលឃើញរឿងរ៉ាវបញ្ហាបានស៊ីជម្រៅជៀសវាងការប្រកែកគ្នាដែលមិនចាំបាច់។ បើគ្រប់ៗគ្នាធ្វើបានដល់ចំនុចនេះសូម្បីតែរលកព្យុះសមុទ្រលើលោកមិនអាចឈប់បក់បោកបានតែការឈ្លោះ ប្រកែកដែលគ្មាន ប្រយោជន៍ក៏នឹងអាច ចុះថយបានយ៉ាងច្រើន ។

មនុស្សឆ្លាត ទទូលស្គាល់ការធ្លាប់ធ្វើខុសគឺជារឿងដែលគួរអោយរីករាយ។ គុណធ៌មដ៏ធំធេងរបស់មនុស្សស្ថិតនៅលើការចេះកែប្រែពីភាពខុសឆ្គងក្លាយមកជាមនុស្សថ្មី ។