អ្នកគិតបែបមានសុខ
គេសាងអារម្មណ៍ឲ្យសប្បាយឥឡូវនេះ និងស្វាគមន៍ភាពរីករាយក្នុងខណៈពេលនេះ ។ សម្រាប់ជីវិតដ៏ប្រសើរ គឺឥឡូវនេះឯង
Now!
អ្នកគិតបែបមានទុក្ខ
រង់ចាំនូវភាពសប្បាយដោយរំពឹងថា នឹងមាននរណាម្នាក់នឹងធ្វើឲ្យគេសប្បាយចិត្ត ។
អ្នកគិតបែបមានសុខ
រៀនពីមនុស្សដែលអស្ចារ្យ រៀនពីបុគ្គលដែលជោគជ័យរៀនពីបុគ្គលដែលខ្លាំងពូកែ ហើយធ្វើការសរសើរដល់បុគ្គលដែលជោគជ័យទាំងឡាយ និងរៀនតាមដានជើងរបស់គេទាំងឡាយនោះ ។
អ្នកគិតបែបមានទុក្ខ
អត់រៀនពីមនុស្សដែលអស្ចារ្យទាំងឡាយទេតែគិតពីច្រណែនពីបុគ្គលដែលអស្ចារ្យទាំងឡាយ ។
អ្នកគិតបែបមានសុខ
សប្បាយនឹងអ្វីដែលខ្លួនកំពុងមាននោះ ។
អ្នកគិតបែបមានទុក្ខ
ច្រណែនអ្វីដែលអ្នកដ៏ទៃមាន ហើយមើលមិនឃើញនូវអ្វីដែលខ្លួនមាន ។
អ្នកគិតបែបមានសុខ
ជាមនុស្សគិតពីការជឿជាក់លើខ្លួនឯង គិតជាសប្បុរសនិង គិតជាអ្នកមានមិត្តភាពល្អជាមួយមនុស្សជុំវិញខ្លួន ។
អ្នកគិតបែបមានទុក្ខ
គិតខ្លាចមនុស្សជុំវិញខ្លួនគិតថាខ្ញុំមិនត្រូវចិត្តល្អនិងគិតតែពីរឿងអស់សង្ឈឹម ។
អ្នកគិតបែបមានសុខ
ធ្វើនូវការផ្លាស់ប្តូរឲ្យជាវិជ្ជមាន ។
អ្នកគិតបែបមានទុក្ខ
ភ័យខ្លាចចំពោះការផ្លាស់ប្តូរនោះ ។
អ្នកគិតបែបមានសុខ
ស្វែងរកនូវសន្តិភាពមិត្តភាពនិងភាតរភាពមកដល់ខ្លួនឯង ។
អ្នកគិតបែបមានទុក្ខ
ជាមនុស្សមានមេត្ត ករុណា និង ជាមនុស្សមានទំនាក់ទំនងសង្គមបានល្អ ។
អ្នកគិតបែបមានទុក្ខ
ជាមនុស្សផ្តោតលើតែខ្លួនឯង និងមិនផ្តោតលើអ្នកដ៏ទៃជាមនុស្សដកថយចេញពីសង្គមឬជាមនុស្សអញនិយម ។
អ្នកគិតបែបមានសុខ
ជាមនុស្សស្រលាញ់ការងាររបស់ខ្លួនដែលកំពុងធ្វើ ។
ជាមនុស្សស្រលាញ់ការងាររបស់ខ្លួនដែលកំពុងធ្វើ ។
អ្នកគិតបែបមានទុក្ខ
ជាមនុស្សស្អប់ការងាររបស់ខ្លួនដែលកំពុងធ្វើ ។
អ្នកគិតបែបមានសុខ
ជាមនុស្សមានការយោគយល់គ្នានិងមានការឲ្យអភ័យទោសជាប្រចាំ ។
អ្នកគិតបែបមានទុក្ខ
អង្គុយគិតពីរឿងអស់សង្ឃឹមនិងអតីតកាលហើយផ្តើមមានគំនិតគុំកួនសងសឹកដល់គេ ។
អ្នកគិតបែបមានសុខ
ជាមនុស្សមានគំនិតផ្តួចផ្តើម ជាអ្នកមានគំនិតច្នៃប្រឌិត ។
អ្នកគិតបែបមានទុក្ខ
ជាមនុស្សដែលមានគំនិតតានតឹង Stress ។
អ្នកគិតបែបមានសុខ
ជាមនុស្សមានគំនិតអវិជ្ជមានគ្រប់រឿង ។