ភាពខុស​គ្នានៃការ​គិតរវាងអ្នក​មានសេចក្តីសុខ​និងអ្នកមាន​សេចក្តីទុក្ខគឺ

    Author: Unknown Genre: »
    Rating

    អ្នកគិតបែបមានសុខ
    គេសាងអារម្មណ៍ឲ្យសប្បាយឥឡូវនេះ និងស្វាគមន៍ភាពរីករាយក្នុងខណៈពេលនេះ ។ សម្រាប់ជីវិតដ៏ប្រសើរ គឺឥឡូវនេះឯង Now!
    អ្នកគិតបែបមានទុក្ខ
    រង់ចាំនូវភាពសប្បាយដោយរំពឹងថា នឹងមាននរណាម្នាក់នឹងធ្វើឲ្យគេសប្បាយចិត្ត ។
    អ្នកគិតបែបមានសុខ
    រៀនពីមនុស្សដែលអស្ចារ្យ រៀនពីបុគ្គលដែលជោគជ័យរៀនពីបុគ្គលដែលខ្លាំងពូកែ ហើយធ្វើការសរសើរដល់បុគ្គលដែលជោគជ័យទាំងឡាយ និងរៀនតាមដានជើងរបស់គេទាំងឡាយនោះ ។
    អ្នកគិតបែបមានទុក្ខ
    អត់រៀនពីមនុស្សដែលអស្ចារ្យទាំងឡាយទេតែគិតពីច្រណែនពីបុគ្គលដែលអស្ចារ្យទាំងឡាយ ។
    អ្នកគិតបែបមានសុខ
    សប្បាយនឹងអ្វីដែលខ្លួនកំពុងមាននោះ ។
    អ្នកគិតបែបមានទុក្ខ
    ច្រណែនអ្វីដែលអ្នកដ៏ទៃមាន ហើយមើលមិនឃើញនូវអ្វីដែលខ្លួនមាន ។
    អ្នកគិតបែបមានសុខ
    ជាមនុស្សគិតពីការជឿជាក់លើខ្លួនឯង គិតជាសប្បុរសនិង គិតជាអ្នកមានមិត្តភាពល្អជាមួយមនុស្សជុំវិញខ្លួន ។
    អ្នកគិតបែបមានទុក្ខ
    គិតខ្លាចមនុស្សជុំវិញខ្លួនគិតថាខ្ញុំមិនត្រូវចិត្តល្អនិងគិតតែពីរឿងអស់សង្ឈឹម ។
    អ្នកគិតបែបមានសុខ
    ធ្វើនូវការផ្លាស់ប្តូរឲ្យជាវិជ្ជមាន ។
    អ្នកគិតបែបមានទុក្ខ
    ភ័យខ្លាចចំពោះការផ្លាស់ប្តូរនោះ ។
    អ្នកគិតបែបមានសុខ
    ស្វែងរកនូវសន្តិភាពមិត្តភាពនិងភាតរភាពមកដល់ខ្លួនឯង ។
    អ្នកគិតបែបមានទុក្ខ
    ជាមនុស្សមានមេត្ត ករុណា និង ជាំមនុស្សមានទំនាក់ទំនងសង្គមបានល្អ ។
    អ្នកគិតបែបមានទុក្ខ
    ជាមនុស្សផ្តោតលើតែខ្លួនឯង និងមិនផ្តោតលើអ្នកដ៏ទៃជាមនុស្សដកថយចេញពីសង្គមឬជាមនុស្សអញនិយម ។
    អ្នកគិតបែបមានសុខ
    ជាមនុស្សស្រលាញ់ការងាររបស់ខ្លួនដែលកំពុងធ្វើ ។
    អ្នកគិតបែបមានទុក្ខ
    ជាមនុស្សស្អប់ការងាររបស់ខ្លួនដែលកំពុងធ្វើ ។
    អ្នកគិតបែបមានសុខ
    ជាមនុស្សមានការយោគយល់គ្នានិងមានការឲ្យអភ័យទោសជាប្រចាំ ។
    អ្នកគិតបែបមានទុក្ខ
    អង្គុយគិតពីរឿងអស់សង្ឃឹមនិងអតីតកាលហើយផ្តើមមានគំនិតគុំកួនសងសឹកដល់គេ ។
    អ្នកគិតបែបមានសុខ
    ជាមនុស្សមានគំនិតផ្តួចផ្តើម ជាអ្នកមានគំនិតច្នៃប្រឌិត ។
    អ្នកគិតបែបមានទុក្ខ
    ជាមនុស្សដែលមានគំនិតតានតឹង Stress ។
    អ្នកគិតបែបមានសុខ
    ជាមនុស្សមានគំនិតអវិជ្ជមានគ្រប់រឿង ។

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា