វិធីនាំសេចក្តីសុខមកកាន់ជីវិតអ្នក

    Author: Unknown Genre: »
    Rating


    មនុស្សយើងភាគច្រើនមាន និន្នាការគិតច្រើននាំសេចក្តីទុក្ខមកដាក់ខ្លួន ។ដូចជាគិតច្រណែននឹងគេគិតខឹងនឹងគេ  គិតខ្លាចគេ គិតអៀនគេ គិតគុំកួនជាមួយគេ…
    ទាំងអស់នេះសុទ្ធតែគិតនាំមកនូវសេចក្តីទុក្ខមកដាក់ខ្លួនឯងហើយ ។ តែក្នុងទីនេះ ចំណេះដឹងខ្មែរនឹងប្រាប់ពីវិធីគិតនិងធ្វើយ៉ាងណាដើម្បីនាំមកនូវសេចក្តីសុខ ជូនលោកអ្នអាន ទាំងឡាយដើម្បីធ្វើដំណើរជីវិតប្រកបដោយសេចក្តីសុខ ។
    វិធីដែលមានឥទ្ធិពលទាំង៦ខាងក្រោមនេះ គឺជាវិធីដែលមានឥទ្ធិពលណាស់សម្រាប់នាំសេចក្តីសុខ ជូនលោកអ្នកគឺ៖
    វិធីទី១ ជឿជាក់លើខ្លួនឯង
    ត្រូវដឹងច្បាស់ថា តើខ្លួនអ្នកជានរណារ? ចូរព្យាយាម ស្រលាញ់ខ្លួនអ្នកឲ្យបានច្រើនអ្នកកើតមកដើម្បីសេចក្តីសុខមិនមែន កើតមកដើម្បីតែសេចក្តីទុក្ខនោះទេ ។ ចូរក្តោបក្តាប់នូវរឿងទាំងឡាយដែលអ្នកអាចធ្វើវាបាន ។ ទោះបីវាជារឿងតូចតាចក៏ដោយចុះ ។
    វិធីទី២ បើកចិត្ត
    ចូរស្វែងរកចំណង់ថ្មីៗ ភ្លក់រសជាតិនៅក្នុងជីវិតថ្មីៗជានិច្ច ដូចជាស្វែងរកមនុស្សថ្មីទីកន្លែងថ្មី គំនិតថ្មី ឬសកម្មភាពថ្មីៗ ដែលបំភ្លឺជីវិតអ្នក ឬធ្វើឲ្យអ្នកភ្ញាក់ផ្អើល ។ វាមិនមានទីបំផុតទេក្នុងការបន្ថែមនូវរឿងអស្ចារ្យ រឿងស្អាតៗ និងរឿងរីករាយ និងរឿងស្ងប់សុខ ឲ្យដល់ជីវិតអ្នកនោះទេ អ្នកជាមនុស្សសមនឹងទទូលបានសេចក្តីសុខ តើអ្នកដឹងទេ ?
    វិធីទី៣ ធ្វើជាមនុស្សសកម្ម
    ចូរធ្វើជាមនុស្សសកម្មជានិច្ច ប្រសិនបើអ្នក ជាមនុស្សដែលរវល់នឹងការងារជានិច្ចនោះអ្នកប្រាកដជាគ្មានពេលឯណាទៅគិតរឿងទុក្ខសោកឡើយ ។ ការធ្វើយ៉ាងនេះមិនត្រឹមតែធ្វើឲ្យអ្នកបានសុខទេ ថែមទាំងជូយអ្នកឲ្យមានសុខរហូតទៀតផង ។ វាមិនខុសគ្នាថាអ្នកឃ្លានបាយ អ្នកត្រូវស្វែងរកបាយមកហូបរហូតដល់ឆ្អែត ។ ដូច្នេះចូរស្វែងរកនិងធ្វើការសម្រេចចិត្តទៅលើអ្វីដែលអ្នកចង់ដើម្បីបំពេញសេចក្តីសុខឲ្យជីវិតអ្នក ។
    វិធីទី៤ នៅក្បែរអ្នកមានសេចក្តីសុខ
    មនុស្សដែលមានសេចក្តីសុខ គឺជាដែកឆក់ដ៏មានឥទ្ធិពលដែលអាចជួយអ្នកមូលអារម្មណ៍អ្នកឲ្យទទូលបានសេចក្តីសុខ ។
    វិធីទី៥ ជាមនុស្សប្រុងប្រយ័ត្នខ្ពស់
    ក្តាប់នូវស្ថានភាពប្រុងប្រយ័ត្នរបស់អ្នកឲ្យណែន ចូរកំណត់ដឹងនូវគ្រប់អារម្មណ៍ដែលអ្នកមានហើយប្រលែងចោលនូវអារម្មណ៍ទុក្ខសោក ក្តាប់ក្រសោបនូវអារម្មណ៍សុខបានហើយ ។
    វិធីទី៦ រស់នៅតែក្នុងពេលឥឡូវនេះ Now!
    នៅពេលអ្នករបស់នៅតែក្នុងពេលបច្ចុប្បន្ន អ្នកនឹងអាចឃើញនូវសក្តានុពល ដ៏ពេញលេញក្នុងជីវិតអ្នក ។ ជំនួសឲ្យការព្រូយបារម្ភអំពីអនាគត អ្នកត្រូវតែផ្តោតលើបទពិសោធន៍ និងអំណាចផ្ទាល់ខ្លួនរបស់អ្នក នោះសេចក្តីសុខនឹងរត់មកចុះចូលក្នុងជីវិតអ្នកមិនខាន ។
    វិធីសាស្រ្តដឹកនាំជីវិតឲ្យបានសុខសប្បាយ
    1. គិត និយាយគិត និយាយ ធ្វើតែរឿងបច្ចុប្បន្ន
    2. ដឹកនាំជិវិតអ្នកដោយដៃរបស់អ្នក
    3. ធ្វើខ្លូនដូចជាសិល្បះករ និងសិល្បះការនី
    សង្ខេបគន្លឹះអនុវត្តន៍
    1. គិតពីសេចក្តីសុខព្រោះសេចក្តីសុខនេះប្រៀបបីដូចជាលុយដែលអ្នកដាក់ ក្នុងធនាគារ ដើម្បីយកការប្រាក់ ដែលអ្នកដាក់កាន់តែច្រើន អ្នកបានការប្រាក់កាន់តែច្រើន ។
    2. អ្នកកើតមកដើម្បីសេចក្តីសុខ ។
    ប្រភព  http://khknow.com/knowledge/good-idea/the-key-to-be-happiness/

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា