បន្ទាយលង្វែក

    Rating

    បន្ទាយលង្វែក ជាវណ្ណកម្មចម្បងរបស់ព្រះបាទអង្គរាជាព្រោះតាំងពីចាកចេញពីអង្គរមក គេពុំ
    ឃើញមានការស្ថាបនាបន្ទាយឫស្ថាបនាអ្វីជាដុំកំភួនទេ ទើបតែមកដល់រជ្ជកាលព្រះរាជាអង្គនេះ
    ទើបមានការស្ថាបនាវត្តអារាមខ្លះ ព្រះពុទ្ធរូបខ្លះពង្រីកទឹកដីកសិកម្មខ្លះហើយជាមួយគ្នានេះ
    ដើម្បីទប់ទល់នឹងសៀម ព្រះអង្គបានកសាងនូវបន្ទាយលង្វែកដែលព័ទ្ធជុំវិញដោយដើមឫស្សី
    សម្រាប់ការពារខ្លួនការពារគម្ពីរក្បួនច្បាប់ ការពារអ្នកប្រាជ្ញបណ្ឌិតខ្មែរ ពោលគឺជាសំណង់ដ៏
    ធំ មួយប្រកបដោយសារសំខាន់បំផុត។ (ឫស្សីធ្វើជារបងមាន៧ជាន់)
    បន្ទាយលង្វែក ត្រូវបានស្ថាបនានៅថ្ងៃទី៦ រោច ខែផល្គុន ឆ្នាំកុរ ព.ស២០៧១ ត្រូវនឹងគ.ស
    ១៥២៧ តាមព្រះរាជបញ្ជារបស់ព្រះអង្គរាជា។ បន្ទាយនេះបានស្ថាបនារួចជាស្ថាបនារួចជា
    ស្ថាពរនៅថ្ងៃទី១ រោច ខែពិសាខ ឆ្នាំឆ្លូវ ព.ស២០៧៣ ត្រូវនឹងគ.ស១៥២៩។
    នៅឆ្នាំ១៥៨៨ ស្តេចសៀមឈ្មោះ នរេសូរ បានចាប់ផ្តើមធ្វើសង្គ្រាមជាមួយប្រទេសខ្មែរ
    ដោយគ្មានមូលហេតុ។ ក្នុងឆ្នាំ ១៥៩២ សៀមបានលើកទ័ពយ៉ាងច្រើនមកច្បាំងនឹងខ្មែរទៀត
    ដោយយកខែត្រពីខ្មែរបានមួយចំនួន តែមិនអាចយកក្រុងបរិបូណ៌ និងលង្វែកបានឡើយ
    តែពួកវាមុននឹងចាកចេញទៅបានបាញ់ប្រាក់ដួងចូលគុម្ពឫស្សីយ៉ាងច្រើន។ បន្ទាប់មក
    ខ្មែរយើងកាប់ឫស្សីអស់ក្នុងឆ្នាំ១៥៩៤ សៀមក៏លើកទ័ពមកយ៉ាងច្រើនអស្ចារ្យ ចែកជាពីរ
    ផ្លូវ ហើយវាយគ្រប់សមរភូមិ។ ទីបំផុត បន្ទាយលង្វែកត្រូវសៀមដុតកំទេចចោលនៅចុង
    វស្សានរដូវ ចន្លោះខែកក្កដា ទៅខែកុម្ភៈ ត្រូវនឹងគ.ស១៥៩៥។

    (ឯកសារយោង៖ សៀវភៅវប្បធម៌ទូទៅ)

    ប្រភព http://khmerwilling.wordpress.com

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា