ការទម្លាប់ខ្លួនជាមនុស្សដែលរៀបរយនិងមានសណ្ដាប់ធ្នាប់គ្រប់ពេលវេលាមិនមែនជាកិច្ចការងាយស្រួលទេ។
ដំណើរការនេះទាមទារអ្នកជាមនុស្សមានវិន័យ ប្រឹងប្រែងធ្វើការ និង
ថែមទាំងចេះគ្រប់គ្រងពេលវេលាឲ្យបានម៉ត់ ចត់ ។
មិនមានមនុស្សច្រើនទេដែលអាចអះអាងថាខ្លួនមានចំណុចខ្លាំង
ថាជាមនុស្សមានសណ្ដាប់ធ្នាប់នោះទេ។ ជាទូទៅ និយោជក
តែងតែចង់បានបេក្ខជនដាក់ពាក្យមកបម្រើការងារនៅកន្លែងរបស់ខ្លួន
មានបុគ្គលិកលក្ខណៈ គ្រប់គ្រាន់ មានជំនាញក្នុងការចាត់ចែង។
សិក្សាជំហានទាំងអស់ខាងក្រោម ដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នកឲ្យក្លាយ
ជាបុគ្គលដែលមានសណ្ដាប់ធ្នាប់ និង មានសមត្ថភាពអាចចាត់
ចែងកិច្ចការនានាបានយ៉ាងម៉ត់ចត់។
ប្រភព http://www.phoumyerng.com/គន្លឹះខ្លីៗ
- ចេះគ្រប់គ្រង ទុកដាក់ឯកសារ
អ្នកអាចរៀបចំ ឯកសារសំខាន់ដែលអ្នកមានទាំងអស់ ក្នុងទូ ឬថតតុ ទៅតាមប្រភេទផ្សេងៗគ្នា ឲ្យបានគត់មត់ ជៀសវាងការបាត់បង់។ - ប្រើប្រាស់ប្រតិទិន
សម្រាប់គ្រប់គ្រងសកម្មភាពសំខាន់ៗប្រចាំថ្ងៃរបស់អ្នកគ្មាននរណាម្នាក់អាចចងចាំគ្រប់រឿងនោះឡើយ។ ការកត់ចំណាំនានាក្នុងប្រតិទិន គឺគំនិតល្អ ឈានទៅរកទម្លាប់ល្អសម្រាប់បំពេញកិច្ចការរបស់អ្នក ព្រោះ ប្រតិទិននោះ នឹងកាត់បន្ថយការភ្លេចភ្លាំងរបស់អ្នក ចំពោះកាលវិភាគសកម្មភាពដែលអ្នកបានកំណត់ គម្រោង ការណាត់ជួបក្រៅម៉ោង ជាដើមបាន។ - ទុកដាក់របស់របរប្រើប្រាស់ផ្សេងៗទៅតាមកន្លែងដើមឲ្យបានម៉ត់ចត់
បើអ្នកធ្វើបានដូចនេះ អ្នកនិងមិនពិបាករកនៅពេលត្រូវប្រើប្រាស់លើកក្រោយ។ គ្មានបុគ្គលណាម្នាក់ ចង់ចំណាយពេលយូរដើរស្វែងរករបស់ជាកម្មសិទ្ធិខ្លួន នៅពេលដែលត្រូវប្រើប្រាស់ទេ ដូចនេះ សូមរក្សាទុកនៅមួយកន្លែងណាដែលអ្នកងាយរក។ - រក្សាឲ្យបានបរិស្ថានស្អាតនៅជុំវិញខ្លួនអ្នក
មិនថានៅកន្លែងធ្វើការ នៅផ្ទះ អ្នកត្រូវសំអាត និងរៀបចំឲ្យបានស្រស់ស្អាត ព្រោះអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ ក្នុងការបំពេញកិច្ចការផ្សេងៗឲ្យបានល្អប្រសើរ។ - ចេះកំណត់អាទិភាពសកម្មភាព ឬកិច្ចការដែលអ្នកត្រូវបំពេញជាប្រចាំថ្ងៃផង
ធ្វើកិច្ចណាដែលចាំបាច់ និងបន្ទាន់មុនគេ ទើបធ្វើកិច្ចការដែលសំខាន់បន្ទាប់ទៀត។ ជាពិសេស ក្នុងការបំពេញកិច្ចការមួយ អ្នកមិនចាំបាច់ងាកទៅធ្វើកិច្ចការផ្សេងមួយទៀតទេ លុះត្រាតែកិច្ចការនោះ អ្នកបានបំពេញរួចរាល់។ ការធ្វើកិច្ចការពីរ បី ក្នុងពេលតែមួយមិនបានធ្វើឲ្យអ្នកចំណេញពេលវេលាទេ ជួនកាល អាចធ្វើឲ្យអ្នកកាន់តែច្របូកច្របល់ មិនទទួលបានលទ្ធផលមិនសូវល្អ។ - អនុវត្តបែបនេះជាប្រចាំ ដើម្បីក្លាយទៅជាទម្លាប់សម្រាប់ខ្លួនអ្នក
មានន័យថាអ្នកមានទម្លាប់ជាមនុស្សមានសណ្ដាប់ធ្នាប់ រៀបរយ និងចេះគ្រប់គ្រង ចាត់ចែងគ្រប់ការបំពេញភារកិច្ចទាំងអស់។ គ្រប់ទីកន្លែង គឺត្រូវការមនុស្សប្រភេទនេះ៕
ប្រភព http://www.phoumyerng.com/គន្លឹះខ្លីៗ