យើងបានដឹងច្រើនហើយអំពីការទទួលស្គាល់ខ្លួនឯងពីមនុស្សដែលសិក្សា ឬ
បង្រៀនពីវិធីសាស្រ្តអភិវឌ្ឍខ្លួន ។ តើអ្វីទៅជាការទទួលស្គាល់ខ្លួនឯង?
តើវាមានន័យថាអ្នកត្រូវទទួលស្គាល់នូវចំនុចខ្សោយ ឬ ទំលាប់អវិជ្ជមាន និង
មិនកែប្រែអ្វីសោះ ? នេះមានន័យថាការទទួលស្គាល់នូវអកប្បកិរិយា
របៀបរស់នៅរបស់អ្នក និង មិនមានការ ផ្លាស់ប្តូរ ហើយធ្វើការវិវត្តទៅមុខទេឬ?
ទាំងអស់នេះជាមធ្យោបាយតែមួយដែលផ្តល់ឲ្យមានការខ្ចិល ហើយផ្តល់ឲ្យ
មានការដោះសារសម្រាប់ការទុករបស់របរចោល ។
- ទទួលស្គាល់ខ្លួនឯងអាចធ្វើឲ្យអ្នកមានអារម្មណ៍ល្អហើយធូរស្បើយក្នុងអារម្មណ៍ប៉ុន្តែវាមិនបានផ្តល់ឲ្យនូវ
ដំណើរ ការ និង ការវិវឌ្ឍមួយដ៏ពិតប្រាកដទេ ។ - ពាក្យថាទទួលខ្លួនឯងវាហាក់ដូចជាមិនត្រូវបានពន្យល់ឲ្យបានល្អ និង យល់ដឹងឲ្យបានច្បាស់ ។ ការទទួលស្គាល់ខ្ លួនឯងដូចជាអ្នកស្ថិតនៅជំហានដំបូង ។ វាជួយអ្នកយល់ដឹងពីគុណភាពល្អ និង មិនល្អរបស់អ្នក ហើយអាច កាត់ បន្ថយនូវភាពខ្វះខាតនៃការគោរពខ្លួនឯង ខ្វះភាពសប្បាយរីករាយ និង ខ្លះនូវសេចក្តីពេញចិត្ត ។
- ការទទួលស្គាលខ្លួនឯងមិនមែនមានន័យថាអ្នកត្រូវតែទទួលស្គាល់អ្វីគ្រប់យ៉ាង
ហើយមិនធ្វើការផ្លាស់
ប្តូរដើម្បីឲ្យកាន់តែប្រសើរឡើងនោះទេត្រូវដឹងនិងស្គាល់នូវអាកប្បកិរិយាទំលាប់
និង អត្តចរិតផ្ទាល់ខ្លួន
របស់អ្នក និង កុំខ្លាចថាអ្នកជាមនុស្សយ៉ាងណានោះ ហើយវាក៏ជាជំហានដំបូងសម្រាប់អ្នកដែរ ។ - នៅពេលអ្នកទទួលស្គាល់ថាអ្នកជានរណាហើយអ្នកដាក់ខ្លួនអ្នកនៅក្នុងតួនាទីមួយដ៏ប្រសើរដើម្បីធ្វើការ
កែប្រែ និង អភិវឌ្ឍខ្លួន ។ វាមិនមែនជាការដោះសារក្នុងការនិយាយថា ខ្ញុំបែបនេះ ។ ខ្ញុំទទួលស្គាល់ខ្លួនខ្ញុំ ។ ខ្ញុំទទួលស្គាល់ នូវអត្តចរិតរបស់ខ្ញុំ ។ ការស្គាល់ខ្លួនឯងជាជំហានដែលអាចនាំឲ្យអ្នកធ្វើការបង្កើននូវការ អភិវឌ្ឍខ្លួនឯង និង ជីវិត ។ - ការធ្វើការអភិវឌ្ឍទាមទារឲ្យអ្នកយល់ និង ដឹង ពីអត្តចរិត និង ទំលាប់របស់ខ្លួនឯង ហើយឈប់ប្រៀបធៀប ខ្លួន របស់អ្នក ហើយនឹង សមិទ្ធិផលរបស់អ្នកទៅនឹងអ្នកដទៃ ហើយត្រូវដឹងពីជំនាញរបស់ខ្លួន និង ភាពខ្វះខាតរបស់ខ្ លួនផងដែរ ។ ទាំងអស់នេះនឹងនាំមកនូវសេចក្តីសុខ និង សន្តិភាពក្នុងចិត្ត ។