របៀបបង្កើតជំនួញដោយគ្មានដើមទុន

    Author: Unknown Genre: »
    Rating

    1. ចាប់ផ្តើមពីជំនួញតូចៗ
      គន្លឹះចំបងដើម្បីចាប់ផ្តើមមុខជំនួញដោយគ្មានដើមទុនគឺចាប់ផ្តើមពីជំនួញតូចៗជាមុន។ អ្នកអាចបង្កើតគ្រោងការដើម្បីពង្រីកមុខជំនួញអ្នកឲ្យកាន់តែធំនៅពេលក្រោយ ប៉ុន្តែប្រសិនបើអ្នកចង់បង្កើតជំនួញដោយមិនប្រើប្រាស់ដើមទុន អ្នកត្រូវតែចាប់ផ្តើមពីជំនួញតូចៗជាមុន។
    2. ចាប់ផ្តើមពីអ្វីដែលអ្នកមាន
      គន្លឹះទី២នោះគឺចាប់ផ្តើមពីអ្វីដែលអ្នកមាន។ ឧទាហរណ៏អ្នកចង់បង្កើតមុខរបរលក់ស្មៅដូច្នេះចាប់ផ្តើមពីការកាត់ស្មៅពីក្នុង សួនច្បារផ្ទះរបស់អ្នកជាមុនសិន អ្នកអាចទិញស្មៅពីខាងក្រៅមកវិនិយោគបាននៅពេលក្រោយ នៅពេលដែលអ្នកមានចំណូលគ្រប់គ្រាន់។ អ្នកត្រូវស្វែងយល់ថា ប្រភេទមុខជំនួញមួយណាដែលអ្នកអាចចាប់ផ្តើមបាន។ ប្រសិនបើអ្នកមិនទាន់បានសម្រេចចិត្តពីប្រភេទនៃមុខជំនួញណាមួយដែលអ្នកចង់ធ្វើនោះទេ អ្នកត្រូវព្យាយាមសម្លឹងមើលអ្វីដែលនៅជុំវិញខ្លួនដែលអ្នកមានស្រាប់ហើយនិងអ្វីដែលអ្នកបានដឹងពីវិធីធ្វើរួចហើយ។ អាជីវកម្មដែលមានភាពជោគជ័យភាគច្រើនសុទ្ធតែចាប់ផ្តើមពីទម្លាប់ផ្ទាល់ខ្លួនរបស់ម្ចាស់អាជីវកម្ម និងការអភិវឌ្ឍពីទម្លាប់នោះឡើងទៅ។ ដូច្នេះចូរសម្លឹងមើលអ្វីដែលអ្នកមានរួចមកហើយ រួចចាប់ផ្តើមបង្កើតអាជីវកម្មតូចៗអំពីវានៅពេលនេះ។
    3. ចាប់ផ្តើមនៅក្នុងផ្ទះរបស់អ្នក
      អ្នកនឹងមិនអាចបង្កើតហាងឬការិយាល័យនៅខាងក្រៅបានទេ ប្រសិនបើអ្នកគ្មានដើមទុន ប៉ុន្តែអ្នកនឹងអាចធ្វើបានប្រសិនបើអ្នកធ្វើវានៅផ្ទះរបស់អ្នក។ អ្វីដែលអ្នកត្រូវការគឺ កន្លែងទំនេរនៅក្នុងផ្ទះរបស់អ្នក ដើម្បីប្រើប្រាស់ក្នុងការបង្កើតអាជីវកម្មតូចមួយ។ អាជីវកម្មមួយចំនួនមិនបានទាមទារឲ្យមានសម្ភារៈផ្សេងៗលើសពីតុមួយនិងកន្លែងទុកឥវ៉ាន់នោះទេ។ តុតូចមួយនិងធ្នើរដាក់ឯកសារអាចដាក់នៅផ្នែកតូចមួយចំហៀងនៃបន្ទប់ ឬនៅបន្ទប់ទទួលភ្ញៀវក៏បាន។ មនុស្សជោគជ័យជាច្រើនបានប្រើប្រាស់ទូដែលទុកចោលសម្រាប់ការិយាល័យរបស់ពួកគេ ដែលវាជាវិធីដើម្បីចៀសវាងភាពរញ៉េរញ៉ៃនៅក្នុងក្រុមហ៊ុនរបស់គាត់។
    4. ចាប់ផ្តើមជាមួយនឹងការផ្សាយពាណិជ្ជកម្មថោកៗ
      ក្រុមហ៊ុនមួយចំនួនបានស្វែងរកទីផ្សារដែលឥតគិតថ្លៃ នោះគឺការនិយាយពីមាត់មួយទៅមាត់មួយ ដែលជាទូទៅវាគឺជាវិធីដ៏ប្រសើរក្នុងការប្រមូលអតិថិជនថ្មី។ សាកសួរអតិថិជនរបស់អ្នកឲ្យណែនាំមិត្តឲ្យអ្នកយ៉ាងហោចណាស់ម្នាក់ឬពីរនាក់។ ការចូលរួមក្រុមពាណិជ្ជកម្មក្នុងស្រុកគឺជាវិធីដ៏ប្រសើរមួយទៀតដើម្បីធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់តែមានទីផ្សារ ។ ក្រុមទាំងនេះនឹងផ្តល់ឲ្យអ្នកនូវឱកាសដើម្បីភា្ជប់ទំនាក់ទំនងនិងធ្វើឲ្យអាជីវកម្មរបស់អ្នកមានឈ្មោះកាន់តែប្រសើរ។ អ្វីដែលសំខាន់បំផុតនោះគឺ អ្នកត្រូវរំលឹកអំពីក្រុមហ៊ុនរបស់អ្នកនៅរាល់ពេលដែលអ្នកជជែកជាមួយមិត្តភក្តិ ឬនៅពេលដែលមានជំនួបជាមួយមិត្តថ្មី។ កុំមានភាពអៀនខ្មាស់ ប្រសិនជាអាចអ្នកត្រូវលើកពីការងាររបស់អ្នកជាប់ខ្លួនទៅគ្រប់កន្លែងដែលអ្នកទៅ ព្រោះអ្នកនឹងមិនដឹងថាពេលណាដែលអ្នកនឹងបានជួបអតិថិជនដែលចាប់អារម្មណ៏នឹងអាជីវកម្មរបស់អ្នកនោះទេ។
    5. ប្រើប្រាស់លុយរបស់អ្នកដោយប្រយត្ន័ប្រយែង
      ប្រើប្រាស់លុយដែលអ្នកមានដោយប្រយត្ន័ប្រយែង។ មុនពេលការទិញអ្វីមួយ អ្នកត្រូវសួរខ្លួនឯងថាប្រសិនបើអ្នកទិញវា តើវានឹងផ្តល់នូវអត្ថប្រយោជន៏អ្វីខ្លះចំពោះអាជីវកម្មរបស់អ្នក។ កុំមានភាពភ័យខ្លាចក្នុងការបោះបង់ការទិញរបស់នានារហូតដល់អ្នកគិតពិចារណាពីវាបានមួយសប្តាហ៏ឬលើសពីនេះ៕
    ប្រភព http://www.phoumyerng.com/

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា