ធ្លាប់សួរខ្លួនឯងទេថា
អ្នកហ៊ានប្រឈមរាល់ការងារដែលអ្នកនឹងធ្វើមិនបាន
ចំពោះការលំបាកយ៉ាងណានោះទេ? ជំនឿចិត្តលើខ្លួនឯង
អាចឲ្យអ្នកមានអារម្មណ៍ថា អ្វីក៏អ្នកអាចធ្វើបានដែរ។
មនុស្សដែលមានសុទិដ្ឋិនិយមតែងមានអារម្មណ៍ថាមានក្ដីសុខ
និងមាំមួនជាងមនុស្សដែលមានគំនិតអវិជ្ជមាន។ ការដែលជាមនុស្ស
សុទិដ្ឋិនិយម មិនមែនមានន័យថា ការងារទាំងអស់សុទ្ធតែស្រួល
ហើយជោគជ័យនឹងរត់មករកអ្នកនោះទេ ផ្ទុយទៅវិញ
អ្នកបានត្រៀមខ្លួនរួចជាស្រេច
ក្នុងការកំណត់ថាអ្វីជាឧបសគ្គរបស់អ្នក និងខិតខំប្រឹងប្រែង
ឲ្យអស់ពីសមត្ថភាពរិះរកដំណោះស្រាយដើម្បីដោះស្រាយរាល់បញ្ហាទាំង
នោះ។ ដើម្បីឲ្យក្លាយជាមនុស្សសុទិដ្ឋិនិយមម្នាក់តម្រូវ
ឲ្យអ្នកមានគំនិតជាវិជ្ជមានចំពោះខ្លួនឯងជាប្រចាំ។
សូមសាកល្បង អានចំណុចខាងក្រោមរបស់ Sabay មើល៎!
ប្រភព http://www.phoumyerng.com/គន្លឹះខ្លីៗ
- ស្វែងយល់ពីប្រតិកម្មរបស់អ្នកចំពោះស្ថានការណ៍នីមួយៗ
ប្រសិនបើអ្នកជាមនុស្សទុទ្ទិដ្ឋិនិយម អ្នកប្រហែលជាគិតថា រាល់ការងារនឹងបរាជ័យ ឬក៏អាចស្ដីបន្ទោសពីលទ្ធផលមិនសមប្រកបនានារបស់អ្នក។ - អនុវត្តនិយាយជាមួយខ្លួនអ្នកនូវគំនិតបែបវិជ្ជមាន
ឧទាហរណ៍ដូចជា ប្រសិនបើអ្នកហាក់គិតថា “ខ្ញុំមិនដែលធ្វើការងារនេះពីមុនទេ” ហើយចង់រាថយពេលជួបឧបសគ្គបន្តិចបន្តួច ប្ដូរការគិតអ្នកមកជា “ការងារនេះអាចជាឱកាសដើម្បីរៀនពីអ្វីដែលថ្មី”។ ការប្ដូរការគិតរបស់អ្នក អាចមានអារម្មណ៍ថាចម្លែក និងពិបាកនៅពេលដំបូង ប៉ុន្តែអ្នកនឹងសមនឹងការគិតនោះ ហើយវានឹងកើតឡើងដោយស្វ័យប្រវត្តិពេលដែលអ្នកធ្វើបែបនេះច្រើន ដង។ - ទទួលស្គាល់ថាអ្នកនឹងបានជោគជ័យ
ប៉ុន្តែត្រូវហ៊ានទទួលរាល់ការលំបាក។ ត្រូវប្រឈមឧបសគ្គនានាដែលអ្នកនឹងជួបក្នុងការសម្រេចចិត្តរបស់ អ្នក ដោយធ្វើគម្រោងផែនការច្បាស់លាស់ មានអំណត់ និងប្រើប្រាស់យុទ្ធសាស្ត្រត្រឹមត្រូវដើម្បីសម្រេចគោលដៅរបស់អ្នក។ អ្នកសុទិដ្ឋិនិយមតែងត្រៀមខ្លួនរួចជាស្រេចដើម្បីវាយបករាល់ការខក ចិត្ត និងបញ្ហានានាដែលគេនឹងជួបប្រទះ។ - នៅជិតមនុស្សដែលសុទិដ្ឋិនិយម
ឃ្លាំមើលពីកាយវិការ និងការដោះស្រាយស្ថានការណ៍របស់អ្នកទាំងនោះ និងព្យាយាមធ្វើដូចគ្នារាល់ចំណុចដែលអ្នកយល់ថាល្អ។ ការនៅជាមួយមនុស្សដែលមានសុទិដ្ឋិនិយមអាចជួយអ្នកឲ្យមានមាន កម្លាំងចិត្ត និងមានអារម្មណ៍វិជ្ជមាន។ - ថែរក្សាសុខភាពរាងកាយអ្នក
ប្រសិនបើអ្នកមានសុខភាពល្អពោរពេញទៅដោយឋាមពលនោះ អ្នកអាចធ្វើអ្វីប្រកបដោយជំនឿចិត្ត និងក្លៀវក្លា។ ត្រូវញ៉ាំអាហារដែលមានជីវជាតិបំប៉ន ចំណាយពេលវេលាដើរលេងខ្លះៗ និងសម្រាកឲ្យបានគ្រប់គ្រាន់៕
ប្រភព http://www.phoumyerng.com/គន្លឹះខ្លីៗ