ញញឹម ជាការងារមួយមិនចាំបាច់ចុះទុន ប៉ុន្តែបានចំនេញច្រើនបំផុត។
ញញឹម ជាអំពើមួយមិនធ្វើអោយក្រដល់អ្នកបញ្ចេញ ប៉ុន្តែចំណេញដល់អ្នកដែលទទូលវា ។
អ្នកញញឹម រីកស្រស់ក្នុងរយៈពេលខ្លី ប៉ុន្តែជូនកាលវាធ្វើអោយយើងចងចាំអស់មួយជីវិត ។
អ្នកមានស្តុកស្តម្ភដល់កម្រិតណា បើខ្វះការញញឹមក៏នៅតែក្រ ។ រីឯជនដែលក្រីក្រអន់ថយដល់កម្រិតទាបបំផុត តែសម្បូណ៌ការញញឹមស្រស់ស្រាយ នោះស្មើនឹងមានទុន(គឺទ្រព្យ) មិនចេះរីងស្ងួត ។
ស្នាម ញញឹមបង្កើតអោយមានសុភមង្គលក្នុងគ្រូសារ ជាប្រភពនៃចិត្តក្លាហានក្នុងវិស័យពាណិជ្ជកម្មនិងជាសញ្ញាសម្គាល់លើរបស់មនោសញេ្ចតនា
មិត្តភក្តិ ។
ការញញឹម ជាសារធាតុប៉ូវបំប៉នដល់អ្នកដែលនឿយហត់ គឺជារូបភាពថ្ងៃរៀបរះចំពោះអ្នកធ្លាក់ ទឹកចិត្ត ជាវាយោរដូវរំហើយ របស់ជនមានទុក្ខកង្វល់ ហើយជាឱសថទិព្វ ពីធម្មជាតិសម្រាប់ ព្យាបាលរោគខ្វល់ខ្វាយ ។
ស្នាមញញឹមមិនអាចទិញបាន មិនអាចសុំបានមិនអាចខ្ចីបានហើយក៏មិនអាចលួចបានដែ។ ប៉ុន្តែបើយើងចេះរក្សាទុក នោះវាក៏គ្មានតម្លៃអ្វីទេ បើបែរជាប្រើប្រាស់វា យ៉ាងខ្ជះខ្ជាយ នោះតម្លៃរបស់វាគ្មានកំណត់ឡើយ។
ម្លោះហើយនៅពេលអ្នកជូបប្រទះបុគ្គលនឿយហត់ម្នាក់ដែល លែងមានកម្លាំងញញឹមសើចជាមួយអ្នកនោះ… អ្នកត្រូវញញឹមទៅកាន់អ្នកនោះទៅ ។ ពីព្រោះថា បើអ្នកណាមួយមិនអាចផ្តល់ស្នាមញញឹមទៅជូនអ្នកដ៏ទៃទេ អ្នកនោះពិតជាត្រូវការស្នាមញញឹមស្រស់ស្រាយជាមួយជាងនរណាទាំងអស់…!
ប្រភព http://khknow.com/knowledge/good-idea/usefull-of-smile/