«បើគិតតែនិយាយដោយមិនព្រមស្តាប់ តើអ្នកអាចនឹងចេះអ្វីបានទៅ»
និយាយឲ្យតិចៈ សុភាសិតមួយបានពោលថា ៖
«អ្នកមិនបាច់និយាយគ្រប់ពាក្យដែលអ្នកគិតនោះទេតែអ្នកត្រូវគិតគ្រប់ពាក្យដែលអ្នកនិយាយ»
អ្នកមានបទពិសោធន៍ធំៗជាច្រើនគេនិយាយតែ ១ភាគ៣ ប៉ុណ្ណោះ នូវអ្វីដែលគេដឹង ។ យើង អាច គិត ថា គេជាមនុស្សលាក់ពុធ ឬមានល្បិចកលផ្សេងៗ ។ តែបើគិត ពីប្រភេទ សម្ព័នភាព រវាង មនុស្សវិញ យើងកត់សម្គាល់ឃើញថា មនុស្សម្នាក់ៗមានលក្ខណៈ ដោយឡែ កពីគ្នា។ ហេតុ នេះក្នុង ការនិយាយម្តងៗ យើងគួរដឹងថា «អ្នកស្តាប់ជានរណា?» តើគេចេះស្តាប់ពីរឿងអ្វី? តើយើង គួរ និយាយ ពីរឿងអ្វី ដើម្បីអោយអ្នកនោះស្តាប់បាន? ហេតុនេះការនិយាយត្រឹមតែ ១ភាគ៣ ក៏ជា ការ គ្រប់ គ្រាន់ណាស់ទៅហើយ ។
ការនិយាយ រឿងខុសមនុស្ស វាមិនខុសពី«ច្រៀងឲ្យក្របីស្តាប់» នោះឡើយ ។
ម្យ៉ាងវិញទៀត បើសិនជាយើងមិនទាន់ស្គាល់ភាគីម្ខាងទៀតឲ្យបានច្បាស់លាស់នៅ ហើយ ស្រាប់ តែយើងនិយាយបើកកកាយឲ្យអស់ពីពោះវៀនពោះតាំងនោះ វាគឺជាការ បង្ហាញ ពីភាព ខ្សោយ របស់យើងនោះឯង ព្រោះយើងមិនទាន់អាចស្មានបានដឹងថា គេនឹងចង់ ស្តាប់រឿង ដែល យើង និយាយដែរឬទេ ?និងជាពិសេស ទៅទៀតការ ដែលមិន ដឹងពីជំហរ របស់គេឲ្យ បានច្បាស់ លាស់ ធ្វើឲ្យការនិយាយ របស់យើ ងទៅជាផ្ទុយ នឹងគំនិត របស់គេ ដែលអាច បង្ករឲ្យ បរិយាកាស ក្លាយ ទៅជាអាប់អួរវិញក៏មានដែរ ៕