មនុស្សជាច្រើនក្នុងលោកនេះពេលខ្លះអាចមានអារម្មណ៍អន់ជាងអ្នកដ៏ទៃ អារម្មណ៍បែបនេះវាប្រាប់យើងថា យើងមិនល្អគ្រប់គ្រាន់ទេក្នុងមួយជីវិតនេះ ។ ជាលទ្ធផលយើងនឹងកាន់តែមានអារម្មណ៍ជ្រូលច្របល់ទៅៗ ហើយទីបំផុតយើងគឺជាជនរងគ្រោះនៃអារម្មណ៍បែបនោះជាមិនខាន ។
ជៀសវាងការមានអារម្មណ៍បែបនេះ ចំណេះដឹងខ្មែរ សូមចូលខ្លួនមកបកស្រាយដល់លោក អ្នកដើម្បីឲ្យលោ កអ្នកមាន អារម្មណ៍សប្បាយ នឹងជីវិតរបស់ខ្លួន ។ ខាងក្រោមនេះជាវិធីខ្លីៗដើម្បី ពិចារណា…
វិធីទី១
វាជារឿងសំខាន់ណាស់ ក្នុងការកំណត់ដឹងក្នុងចិត្តអោយបាច្បាស់ថា សត្វលោកទាំងអស់នៅក្នុងលោកនេះគឺវាផ្សេងគ្នា ។ យើងផ្សេងពីគេ ហើយគេវិញក៏ផ្សេងពីយើងដែរ ។ ដូច្នេះយើងធ្វើអ្វីដែលយើងអាចធ្វើបាន រីករាយចំពោះអ្វីដែលយើងមានហើយរស់នៅក្នុងពេលឥឡូវនេះ !
វិធីទី២
ចូរគិតថាគ្មានមនុស្សណាម្នាក់ល្អឥតខ្ចោះនោះទេ «រាប់នូវមធ្យោបាយប្រសើរជាងរាប់ឧបសគ្គ» ចូររាប់នូវសេចក្តីសុខប្រសើរជាងរាប់នូវសេចក្តីទុក្ខ ចូររាប់នូវសក្តានុពល ប្រសើរជាងរាប់នូវអ្វីដែលអ្នកមិនអាច…
វិធីទី៣
ចូរចងចាំថា អ្នកមិនមែងជាមនុស្សតែម្នាក់ឯងទេ ក្នុងលោកនេះអ្នកមានបងប្អូន មានសាច់ញាតិនិង មនុស្សរួមជាតិយ៉ាងច្រើន… ជុំវិញខ្លួនអ្នក ដូច្នេះអ្នកមិនឯកោទេ ។
វិធីទី៤
ចូរដើរទៅរកកញ្ចក់ហើយសរសើរដល់ខ្លួនអ្នក ប្រសិនបើអ្នកមិនគោរពខ្លួនអ្នកទេ តើនរណាគោរពខ្លួនអ្នក ?
វិធីទី៥
ចំណាយពេលគិតពីភាពខ្លាំងរបស់ខ្លួន មនុស្សទាំងអស់គ្នាមានភាពខ្លាំងក្នុងការធ្វើយ៉ាងនេះបាន អ្នកនឹងឃើញខ្លួនអ្នកកាន់តែមានក្តីសុខនិងមានភាពជឿជាក់ ។
វិធីទី៦
កុំផ្តោតអារម្មណ៍តែពីខ្លួនអ្នកពេកចូរធ្វើការស្រាវជ្រាវស្វែងរកនូវអ្វីដែលថ្មីៗក្នុងជីវិតរបស់អ្នក អ្នកនឹងបានភាពភ័យខ្លាច និងការព្រួយបារម្ភរលាយដូចទឹកជាមិនខាន ។
វិទីទី៧
ស្វែងរកសំណើច រកមនុស្ស ឬវត្ថុណាដែលអាចធ្វើឲ្យអ្នកសើចបាន ។ សូមចាំថា ឲ្យតែអ្នកសើចបានការ ឈឺចាប់និងការអន់ចិត្តទាំងឡាយនោះនឹងបានរលាយបាត់សូន្យព្រោះអារម្មណ៍អន់ចិត្តនឹងការឈឺចាប់នោះវាខ្លាចសំណើចណាស់ ។
សង្ខេបគន្លឹះអនុវត្តន៍
- គ្រប់មនុស្សទាំងអស់មានភាពផ្សេងគ្នា ។
- ចូរគិតថា ហេតុអ្វីអ្នកគិតថាអ្នកជាមនុស្សអន់ៗ សរសេរវាចុះហើយគិតតាមរបៀបវិជ្ជមានទទូលស្គាល់ថា អ្នកជាមនុស្សបែបហ្នឹង ។
- ញញឹម!
ប្រយ័ត្ន!
- ប្រសិនបើអ្នកមានកាយសម្បទា មិនគ្រប់គ្រាន់កុំមើលកញ្ចក់ច្រើនពេក ព្រោះអាចធ្វើអោយអ្នកឈឺចាប់បាន ។
- កុំស្តាប់មនុស្សណាមើលងាយអ្នក ។
- ប្រសិនបើគេបង្គាប់អ្នកលេងសើច សើចជាមួយពួកគេ ។
- មានភាពជឿជាក់ ចំពោះខ្លួនអ្នក ។