ភ្លេច​ច្រើន​ធ្វើ​បែប​ណា​Sabay?

    Author: Unknown Genre: »
    Rating

    ភ្លេច​ច្រើន​ធ្វើ​បែប​ណា​Sabay?

    តើ ​យុវវ័យ​កំពុង​មាន​បញ្ហា​ភ្លេចភ្លាំង​មែន​ទេ? ការ​ភ្លេចភ្លាំង​ជា​បញ្ហា​ធម្មតា​ដែល​ទាក់ទង​ទៅ​នឹង​វ័យ​របស់​មនុស្ស។ ដើម្បី​ឲ្យ​ប្រសើរ​នូវ​ការ​ចងចាំ​ អ្នក​ចាំបាច់​ត្រូវ​ផ្លាស់ប្ដូរ​ទម្លាប់​ប្រចាំ​ថ្ងៃ​ជា​មូលដ្ឋាន​ ដោយ​បន្ថែម​នូវ​ថាមពល​និង​ហ្វឹកហាត់​ខួរក្បាល​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ ដើម្បី​ជា​ដំណោះ​ស្រាយ​នៃ​បញ្ហា​នេះ អ្នក​អាច​បញ្ចូល​នូវ​ទម្លាប់​ប្រចាំ​ថ្ងៃ​ដូច​ខាង​ក្រោម៖

    ១. ហាត់ប្រាណ​ទៀងទាត់
    បង្កើត​កាលវិភាគ​ហាត់ប្រាណ​និង​អនុវត្ត​ឲ្យ​បាន​ទៀងទាត់។ ការ​ហាត់ប្រាណ​បាន​ជួយ​បឺត​អុកស៊ីហ្សែន​បញ្ជូន​ទៅ​ខួរក្បាល​ដើម្បី​ពង្រឹង​ សមត្ថភាព​និង​ការពារ​កោសិកា​ខួរក្បាល។ ម្យ៉ាង​ទៀត​ការ​ហាត់ប្រាណ​ទៀងទាត់​ ជួយ​កាត់​បន្ថយ​ជំងឺ​ផ្សេងៗ​ ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ឬ​ជំងឺ​បេះដូង​ ដែល​ជា​ប្រភេទ​ជំងឺ​នាំ​ឲ្យ​បាត់បង់​ការ​ចងចាំ​ផង​ដែរ។

    ២. ទម្លាប់​គេង​ត្រឹមត្រូវ​និង​គ្រប់គ្រាន់
    បញ្ហា​គេង​មិន​គ្រប់គ្រាន់​នឹង​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ស្មុគស្មាញ តប់ប្រមល់ គិត​មិន​ចេញ​ រក​នឹក​អ្វី​ក៏​មិន​ឃើញ ។ លើស​ពី​នេះ​ទៀត ការ​គេង​មិន​គ្រប់គ្រាន់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ខ្លាំង​ណាស់ ដូច្នេះ​ត្រូវ​ច្បាស់​ថា​អ្នក​គេង​បាន​គ្រប់គ្រាន់​៨ម៉ោង​ក្នុង​១ថ្ងៃ។

    ៣. គ្រប់គ្រង​អារម្មណ៍​តានតឹង
    បើ​អ្នក​មាន​អារម្មណ៍​តានតឹង​ក៏​មិន​អាច​រក​នឹក​គិត​អ្វី​ឃើញ​ដែរ ការ​ចងចាំ​នឹង​ថយ​ចុះ។ ដូច្នេះ​ត្រូវ​រក​វិធីសាស្ត្រ​ដើម្បី​គ្រប់គ្រង​អារម្មណ៍​តានតឹង​របស់​ខ្លួន ​ តាម​រយៈ​ដូចជា ដោយ​ការ​ហាត់ប្រាណ សម្រាក​ឲ្យ​បាន​ច្រើន ធ្វើ​អ្វី​ដែល​ខ្លួន​ចូលចិត្ត ធ្វើ​សមាធិ​ដកដង្ហើម​វែងៗ ។ល។

    ៤. អាហារ​ជំនួយ
    ដើម្បី​ឲ្យ​ការ​ចងចាំ​បាន​ប្រសើរ​ឡើង ត្រូវ​ប្រាកដ​ថា​ អាហារ​ដែល​អ្នក​ញ៉ាំ​ពោរពេញ​ទៅ​ដោយ​បន្លែ​ ផ្លែ​ឈើ ជាពិសេស​មាន​ជាតិ​វីតាមីន​B12 B6 E Cអាស៊ីដfolic និង​ Omega-3ជាដើម។ ហើយ​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ យ៉ាង​ហោច​ណាស់​២លីត្រ​ក្នុង​១ថ្ងៃ។
    ហើយ​អ្វី​ដែល​មិន​ត្រូវ​ភ្លេច​នោះ​ គឺ​ជៀសវាង​ដាច់ខាត​ការ​ប្រើប្រាស់​ថ្នាំ​ជក់ និង​គ្រឿង​ស្រវឹង ព្រោះ​សារធាតុ​ទាំង​អស់​នេះ នឹង​ចូល​ទៅ​បំផ្លាញ​ប្រព័ន្ធ​ខួរក្បាល​យ៉ាង​កាច​សាហាវ។

    ៥. ចែក​រំលែក​ចំណេះដឹង
    នៅ​ពេល​ដែល​អ្នក​បាន​រៀន​អ្វី​មួយ​ថ្មី ត្រូវ​ព្យាយាម​ផ្ទេរ​ចំណេះ​ដឹង​នោះ​ទៅ​អ្នក​ដទៃ​ដើម្បី​រំលឹក​ខួរ​ក្បាល​ របស់​អ្នក​ឲ្យ​កាន់​តែ​ច្បាស់។

    ៦. កុំ​បង្គរ​បញ្ហា
    សិស្ស​ និស្សិត​ខ្លះ តែងតែ​បណ្ដោយ​ឲ្យ​មេរៀន​គរ​ច្រើន​ឡើង​ ទើប​ចាប់​ផ្ដើម​រៀន​។ ទាំង​នេះ​ជា​ដើមចម​ដែល​នាំ​ឲ្យ​ខួរក្បាល​មិន​អាច​ទទួល​ព័ត៌មាន​ច្រើន​ក្នុង​ ពេល​ខ្លី​បាន។

    ភ្លេច​ច្រើន​ធ្វើ​បែប​ណា​Sabay?

    ៧. ហ្វឹកហាត់​ខួរក្បាល
    ត្រូវ​ព្យាយាម​រក​កិច្ចការ​ប្រគល់​ឲ្យ​ខួរក្បាល​ កុំ​ឲ្យ​ទំនេរ​យូរ​ពេក។ នៅ​ពេល​ទំនេរ​អ្នក​អាច​ធ្វើ​អ្វី​ផ្សេងៗ​ដោយ​ប្រើ​ខួរក្បាល​ ដូចជា លេង​ល្បែង​ប្រាជ្ញា ឆ្លើយ​សំនួរ​ ឬធ្វើ​លំហាត់​ជា​ដើម។

    ៨. អាហារ​ពេល​ព្រឹក
    ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​បាន​ជួយ​ប្រតិបត្តិ​ការ​ខួរក្បាល​កាន់​តែ​ប្រសើរ​ ឡើង។​ ដូច្នេះ​សូម​កុំ​មើល​រំលង​នូវ​គុណ​សម្បត្តិ​នេះ​ឲ្យ​សោះ។

    ៩. កត់​ចំណាំ
    នៅ​ពេល​ដឹង​ខ្លួន​ថា​ខ្សោយ​ការ​ចងចាំ ត្រូវ​ចេះ​កត់​ត្រា​រាល់​ចំណុច​សំខាន់។ វា​មិន​ត្រឹមតែ​ជួយ​ដោះស្រាយ​បញ្ហា​នោះ​ទេ តែ​ជួយ​ឲ្យ​ការ​ចងចាំ​របស់​អ្នក​បាន​ប្រសើរ​ទៀត​ផង។

    ១០. រៀន​អ្វី​ដែល​ថ្មី
    ព្យាយាម​រៀន​អ្វី​ដែល​ថ្មី​តាម​រយៈ​ការ​អាន​ មើល​និង​ស្ដាប់ ។ ម្យ៉ាង​ទៀត​ត្រូវ​ហ៊ាន​តទល់​រាល់​បញ្ហា​ប្រឈម។

    ១១. ជាតិ​ស្ករ
    ស្ករ​ពិត​ជា​បាន​បង្កើន​ថាមពល​ដល់​អ្នក​ក្នុង​រយៈពេល​ខ្លី​ពិត​មែន តែ​វា​មិន​ល្អ​ចំពោះ​សមត្ថភាព​ចងចាំ​របស់​អ្នក​នោះ​ទេ។ ដូច្នេះ​ត្រូវ​កាត់​បន្ថយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។

    ប្រភព http://cambodia.mx

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា