គិត​សិន​ចាំ​គូរ!

    Author: Unknown Genre: »
    Rating

    គិត​សិន​ចាំ​គូរ!

    ការ ​កំណត់​នូវ​គម្រោង​ជា​កត្តា​សំខាន់​បំផុត​ដើម្បី​នាំ​ទៅ​រក​ភាព​ជោគជ័យ​នៅ​ ក្នុង​ការ​សិក្សា។ ដើម្បី​ឲ្យ​គម្រោង​ទទួល​បាន​ជោគជ័យ​ អ្នក​ត្រូវ​បង្កើត​គម្រោង​ឲ្យ​ដូច​ជា​លទ្ធផល​ មាន​ផែនការ​សកម្មភាព​ច្បាស់លាស់​និង​អាច​វាស់វែង​បាន។ គម្រោង​កាន់​តែ​ច្បាស់លាស់​ ឱកាស​នៃ​ភាព​ជោគជ័យ​ក៏​កាន់​តែ​ខ្ពស់​ដែរ។

    ដើម្បី ​ឲ្យ​ការ​សិក្សា​ទទួល​បាន​ជោគជ័យ​ គម្រោង​ផែនការ​ត្រូវ​ចែក​ជា​ចំណែក​តូចៗ អាច​ជា​ប្រចាំ​ថ្ងៃ​ សប្ដាហ៍ ខែ ត្រីមាស​ និង​ប្រចាំ​ឆ្នាំ។ ការ​ចែក​គម្រោង​ជា​ចំណែក អាច​ឲ្យ​អ្នក​ដឹង​ច្បាស់​ថា គម្រោង​មួយ​ណា​មាន​ពេល​ខ្លី និង​វែង ជា​ពិសេស​អ្នក​នឹង​ដឹង​ច្បាស់​ថា​ផែនការ​មួយ​ណា​ត្រូវ​ផ្ដើម​មុន​ ងាយ​ស្រួល​ក្នុង​ការ​បំពេញ។ ត្រូវ​ចាំ​ថា​បើ​អ្នក​មិន​បាន​ចែក​គម្រោង​ជា​ផែន​ការ​សកម្មភាព​តូចៗ​ទេ នោះ​គម្រោង​របស់​អ្នក​នឹង​មាន​ភាព​រញ៉េរញ៉ៃ​ក្នុង​ពេល​អនុវត្ត ចាប់​ឆ្វេង​របូត​ស្ដាំ។

    ម្យ៉ាង​ទៀត​ ការ​បង្កើត​គម្រោង​ត្រូវ​ឲ្យ​ស្រប​ទៅ​នឹង​ពេល​វេលា​ដែល​អ្នក​មាន ហើយ​អ្វី​ដែល​មិន​ត្រូវ​ភ្លេច​នោះ​ ត្រូវ​ចេះ​ចែក​ថ្នាក់​នូវ​ផែនការ​សកម្មភាព​ដែល​មាន​អាទិភាព​។ បាន​ន័យ​ថា​ត្រូវ​កំណត់​តាម​លេខរៀង​ថា​អ្វី​សំខាន់​ជាង​គេ​ ត្រូវ​ធ្វើ​មុន​គេ និង​អ្វី​ត្រូវ​ធ្វើ​ជា​បន្តបន្ទាប់។

    ការ​បង្កើត​ គម្រោង​ក៏​ដូច​ជា​ការ​គូស​ផែន​ទី​សម្រាប់​ដើរ​អញ្ចឹង​ដែរ ពេល​នោះ​នឹង​ដឹង​ថា​ផ្លូវ​ណា​ដែល​អ្នក​ត្រូវ​ដើរ។ តែ​ត្រូវ​ចាំ​ថា ការ​បង្កើត​គម្រោង​ដាច់​ខាត​ត្រូវ​ស្រប​ទៅ​នឹង​ធនធាន​ដែល​ខ្លួន​មាន ទាំង​ធនធាន​ហិរញ្ញវត្ថុ​និង​បញ្ញា។ លើស​ពី​នោះ​ទៅ​ទៀត ទោះ​ជា​គម្រោង​បាន​បង្កើត​ហើយ​ក៏​ដោយ តែ​ក្នុង​កាលៈទេសៈ​ដែល​ស្ថានភាព​បាន​ផ្លាស់ប្ដូរ​ គម្រោង​ក៏​ត្រូវ​ផ្លាស់ប្ដូរ​ដែរ។

    ប្រភព http://cambodia.mx

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា