តួនាទី​សំខាន់​ទាំង​៤​របស់​អ្នក​ដឹក​នាំ

    Rating

    អ្នក​ដឹក​នាំ​ល្អ​គឺ​ជា​បុគ្គល​ដែល​ពោរពេញ​ទៅ​ដោយ​បទពិសោធ​ ចំណេះដឹង​ ចំណេះធ្វើ​ និង​ការ​ឆ្នៃ​ប្រឌិត​ដើម្បី​បត់បែន​ទៅ​តាម​កាលៈទេសៈ​ ជា​ពិសេស​ត្រូវ​មាន​ចិត្ត​សាស្ត្រ​ក្នុង​ការ​ដឹក​នាំ​មនុស្ស​។

    ដើម្បី​អោយ​ការ​ដឹក​នាំ​មាន​ប្រសិទ្ធ​ភាព​និង​សំរេច​នូវ​អ្វី​ដែល​ស្ថាប័ន​ចង់​បាន​ អ្នក​ដឹកនាំ​ត្រូវ​បំពេញ​តួនាទី​គ្រឹះ​សំខាន់​៤​គឺ

    1. កំណត់​ទិស​ដៅ​អនុវត្តន៍ៈការ​កំណត់​ទិសដៅ​អនុវត្តន៍​គឺ​ជា​ការ​

    តួនាទី​សំខាន់​ទាំង​៤​របស់​អ្នក​ដឹក​នាំ

    កំណត់​គោលដៅ​ឬ​ចក្ខុវិស័យ​នៃ​ការ​គ្រប់គ្រង​ដើម្បី​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ជា​វិជ្ជមាន។

    2. តម្រង់​ទិសដៅ​អនុវត្តន៍ៈគឺ​ជា​ការ​កំណត់​យុទ្ធសាស្ត្រ​ឬ​វិធី​សាស្ត្រ​ដើម្បី​ធ្វើ​អោយ​ការ​អនុវត្តន៍​អាច​សម្រេច​បាន​តាម​គោលដៅ​ឬ​ចក្ខុវិស័យ​ដែល​បាន​កំណត់​។

    3. ជំរុញ​លើក​ទឹក​ចិត្តៈការ ​ជំរុញ​លើក​ទឹក​ចិត្ត​គឺ​ជា​ការ​គាំទ្រ​សកម្មភាព​ការងារ​របស់​បុគ្គលិក​ ដើម្បី​ធ្វើ​អោយ​បុគ្គលិក​អាច​រក្សា​សកម្មភាព​ចំ​គោលដៅ​ដែល​បាន​កំណត់​។

    4. ដោះស្រាយ​ទំនាស់ៈជា ​ការ​ជម្រះ​នូវ​រាល់​ការ​ខ្វែង​គំនិត​ និង​ភាព​មិន​ចុះ​សំរុង​គ្នា​របស់​បុគ្គលិក​ក្រោម​ឱវាទ​ ដើម្បី​បង្កើត​បរិយាកាស​ការងារ​មួយ​ល្អ​ប្រសើរ​។ការ​ដោះស្រាយ​ទំនាស់​ជា​ ភារកិច្ច​សំខាន់​មួយ​របស់​អ្នក​ដឹក​នាំ​ដែល​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ ការ​ប្រាស្រ័យ​ទាក់ទង​គ្នា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​អោយ​ការងារ​រលូន​ និង​មាន​ប្រសិទ្ធ​ភាព​។
    លក្ខណៈសម្បត្តិ​របស់​អ្នក​ដឹក​នាំ៖
    -ចែក​រំលែក​ការ​សរសើរ​ តែ​រែក​ពុន​ការ​ស្តី​បន្ទោស
    -ជឿជាក់​លើ​ខ្លួន​ឯង
    -មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ
    -មាន​គំនិត​ច្នៃ​ប្រឌិត
    -តម្លាភាព​ ស្អាតស្អំ សន្សំសំចៃ
    -គោរព​ពាក្យ​សន្យា​ រក្សា​ពាក្យ​សច្ចៈ
    -មាន​ទំនួលខុសត្រូវ

    ប្រភព http://cambodia.mx

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា