អ្នកដឹងទេ ខ្ញុំ​ត្រូវ​ការ​អ្វី?

    Author: Unknown Genre: »
    Rating


    បុគ្គល​ម្នាក់ៗ​មាន​សេចក្ដី​ត្រូវ​ការ​មិន​ដូច​គ្នា​ទេ វា​អាស្រ័យ​ទៅ​លើ​ស្ថានភាព​រៀងៗ​ខ្លួន។ ការ​ដឹង​ច្បាស់​ពី​តម្រូវ​ការ​របស់​អ្នក​ដទៃ​ វា​ជា​រឿង​សំខាន់​ណាស់​ ជា​ពិសេស​ចំពោះ​អ្នក​ដឹក​នាំ។ បើ​អ្នក​ដឹក​នាំ​យល់​ដឹង​ពី​តម្រូវ​ការ​របស់​មនុស្ស​ច្បាស់​ អាច​ជួយ​ឲ្យ​អ្នក​ដឹក​នាំ​ធ្វើ ការ​លើក​ទឹក​ចិត្ត​បុគ្គលិក មាន​ប្រសិទ្ធផល​និង​ប្រសិទ្ធភាព។ ដោយ​យោង​ទៅ​តាម​ទ្រឹស្ដី​របស់​លោក​ម៉ាស្លូ សេចក្ដី​ត្រូវ​ការ​របស់​មនុស្ស​មាន​ ៥ ឋានានុក្រម គឺ

    អ្នកដឹងទេ ខ្ញុំ​ត្រូវ​ការ​អ្វី?

    ១. សេចក្ដី​ត្រូវ​ការ​ផ្នែក​សរីរាង្គ
    សេចក្ដី​ត្រូវ​ការ​ផ្នែក​សរីរាង្គ​ចង់​និយាយ​អំពី​សេចក្ដី​ត្រូវ​ការ​ជា​ មូលដ្ឋាន​នៃ​រាងកាយ​របស់​មនុស្ស​ ដែល​សំដៅ​ទៅ​លើ ការ​ហូប​ចុក​ ជម្រក​ ការ​សម្រាក​និង​សម្ភារៈ​ប្រើប្រាស់​ចាំ​បាច់​។ល។ នៅ​ពេល​ដែល​បុគ្គលិក​ត្រូវ​បាន​ដោយ​តម្រូវ​ការ​ទាំង​នេះ​ហើយ ទើប​គាត់​មាន​អារម្មណ៍​ធ្វើ​ការងារ។
    ២. សេចក្ដី​ត្រូវ​ការ​ផ្នែក​សុវត្ថិភាព
    បន្ទាប់​ពី​បាន​ទទួល​នូវ​សេចក្ដី​ត្រូវ​ការ​ទី​១​ ហើយ​ មនុស្ស​នឹង​ត្រូវ​ការ​ផ្នែក​សុវត្ថិភាព​ថែម​ទៀត។ សេចក្ដី​ត្រូវ​ការ​នេះ​ចង់​សំដៅ​ទៅ​លើ​ ការ​រួច​ផុត​ពី​គ្រោះ​ថ្នាក់​នានា ហើយ​មាន​ក្ដី​សុខ​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត។ ក្នុង​នោះ​ សុវត្ថិភាព​ផ្លូវ​កាយ​ សំដៅ​ការ​រស់​នៅ​ ឬ​កន្លែង​ធ្វើ​ការ​ប្រកប​ដោយ​ផាសុកភាព​ ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​។ ចំណែក​ឯ​សុវត្ថិភាព​ផ្លូវ​ចិត្ត​វិញ ចង់​សំដៅ​លើ​ការ​រួច​ផុត​ពី​ការ​ឈ្នានីស​ និង​ការ​ស្ដីបន្ទោស ជាដើម។
    ៣. សេចក្ដី​ត្រូវ​ការ​ផ្នែក​សង្គម
    នៅ​ពេល​ដែល​សេចក្ដី​ត្រូវ​ការ ផ្នែក​សរីរាង្គ​និង​សុវត្ថិភាព​ ត្រូវ​បាន​បំពេញ​ហើយ​ មនុស្ស​នឹង​ត្រូវ​ការ​ផ្នែក​សង្គម។ សេចក្ដី​ត្រូវ​ការ​ទី៣ នេះ ចង់​សំដៅ​លើ​ការ​មាន​ទំនាក់ទំនង​ល្អ ការ​យល់​ចិត្ត​ ការ​ជឿជាក់និង​ ការ​ស្រលាញ់​រាប់អាន​ពី​អ្នក​ដទៃ​ទៀត។ អ្នក​ដឹក​នាំ​ត្រូវ​តែ​រៀបចំ​នូវ​កម្មវិធី​ជួប​ជុំ​គ្នា រវាង​បុគ្គលិក​និង​បុគ្គលិក​ ដើម្បី​បង្កើត​នូវ​ការ​ប្រាស្រ័យ​ទាក់​ទង​ល្អ ក្នុង​គោល​បំណង​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​ជា​ក្រុម។
    អ្នកដឹងទេ ខ្ញុំ​ត្រូវ​ការ​អ្វី?

    ៤. សេចក្ដី​ត្រូវ​ការ​នៃ​ការ​គោរព
    មនុស្ស​នឹង​ត្រូវ​ការ​ ការ​គោរព​ទៀត​ បន្ទាប់​ពី​សេចក្ដី​ត្រូវ​ការ​ទាំង​៣​ខាង​លើ​ត្រូវ​បាន​បំពេញ។ សេចក្ដី​ត្រូវ​ការ​នៃ​ការ​គោរព​ ចង់​មាន​ន័យ​ថា មនុស្ស​ចង់​បាន​នូវ​ការ​ទទួល​ស្គាល់​ ការ​ផ្ដល់​តម្លៃ​ចំពោះ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ។ អ្នក​ដឹក​នាំ​ត្រូវ​តែ​មាន​ការ​លើក​ទឹក​ចិត្ត​ នូវ​លទ្ធផល​ការងារ​របស់​បុគ្គលិក​ ព្រមទាំង​ទទួល​ស្គាល់​គុណភាព​ការងារ​ ដោយ​ការ​ដំឡើង​ឋានៈ​តួនាទី​។ល។
    ៥. ការ​ពេញ​ចិត្ត​ខ្លួន​ឯង
    នេះ​ជា​សេចក្ដី​ត្រូវ​ការ​ចុង​ក្រោយ​របស់​មនុស្ស។ សេចក្ដី​ត្រូវ​ការ​នេះ រាប់​បញ្ចូល​ទាំង​សេចក្ដី​ត្រូវ​ការ​នានា ដើម្បី​បំពេញ​ចិត្ត​ខ្លួន​ឯង​ឲ្យ​មាន​មោទនភាព​ និង​ពង្រីក​នូវ​មហិច្ឆតា​របស់​ខ្លួន។ អ្នក​ដឹក​នាំ​ត្រូវ​ជួយ​បំពេញ​ចិត្ត​បុគ្គលិក​តាម​រយៈ ការ​ទទួល​ស្គាល់​ស្នាដៃ​ ការ​ផ្ដល់​តម្លៃ​និង​ផ្ដល់​ឱកាស​សម្រាប់​ការ​រីក​ចម្រើន​ អាច​ជា​ការ​រៀន​សូត្រ​បន្ថែម​ជា​ដើម។

    ប្រភព http://cambodia.mx

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា