រឿង មនុស្ស​ឆោត ៤ នាក់

    Author: Unknown Genre: »
    Rating

    កាលពីព្រេងនាយមានមនុស្សឆោត ៤ នាក់ ព្រមព្រៀងគ្នាដើររៀនក្តី ។ លុះដើរបន្តិចទៅចាប់បានអណ្តើក ៥ ។បុរសទាំង ៤ នាក់នោះក៏យកអណ្តើកនោះមកចែកគ្នា ដល់ចែកទៅចែកមកសល់អណ្តើក ១ ។មនុស្សទាំងអស់នោះមិនសុខចិត្តតែរៀងខ្លួន ក៏ចែកគ្នាម្តងទៀត ចែកទៅចែកមកសល់អណ្តើក ១ ដដែលមិនដឹងគិតដូចម្តេច ។
      បុរសទាំង ៤ នាក់នោះទាល់គំនិតក៏អង្គុយមើលមុខគ្នាធ្វើភ្នែកឡីងឡង់ ។ក្នុងវេលានោះមានបុរសម្នាក់ទៀតដើរទៅកាន់ទីនោះ ប្រទះនឹងមនុស្សទាំង ៤ នាក់នោះក៏ឈរមើលគេចែកអណ្តែកគ្នា ហើយបុរស
    នោះឃើញឆោតដូច្នោះក៏សើច ហើយនិយាយនឹងបុរស ៤ នាក់នោះថា“មើលទៅអ្នកមិនសូវប្រសប់សោះ” ។ បុរស ៤ នាក់គ្រាន់តែឮសូរសំដីប៉ុណ្ណេះក៏និយាយថា “ឱលោក!បើលោកចេះអាណិតមកចែកឲ្យយើងបន្តិច” ។ បុរសម្នាក់នោះឮដូច្នោះ ក៏ដើរចូលទៅអង្គុយជិតចាប់យកអណ្តើក៥ នោះមក  
    ហើយរើសមើលអណ្តើកណាដែលធំជាងគេយកមកទ្រាប់អង្គុយ នៅសល់អណ្តើក ៤ ក៏ចែកទៅឲ្យបុរស៤ នាក់នោះ ១ ម្នាក់  
    បុរសនោះក៏សុខចិត្តរៀងខ្លូន ហើយបុរស ៤ នាក់នោះសួរថា“អ្នកមើលទៅប្រហែលជាចេះក្តី?” ។ បុរសនោះឆ្លើយថា “ខ្ញុំចេះ” ។ បុរសទាំង ៤ នាក់ក៏តបទៅវិញថា“ឱបើអ្នកចេះក្តី សូមមេត្តាប្រាប់យើងផង” ។ បុរសម្នាក់នោះឆ្លើយថា “បើអ្នកចូលចិត្ត
    ឲ្យខ្ញុំប្រាប់ត្រូវអ្នកទន្ទេញតាមខ្ញុំ” ។ បុរស ៤ នាក់ឆ្លើយថា “បាទ” ហើយបុរសនោះប្រាប់ទៅ ៤ នាក់នោះឲ្យទន្ទេញរៀងខ្លួន គឺ៖
    ប្រាប់ទៅបុរសទី ១ ថា : ទំពក់វាទៅ ទើបព្នៅវាមក
    ប្រាប់ទៅបុរសទី ២ ថា : មានប្រឡាយ ទើបទឹកវាហូរ
    ប្រាប់ទៅបុរសទី ៣ ថា : មានសម្រាម ទើបឆ្កែវាជុះ
    ប្រាប់ទៅបុរសទី ៤ ថា : មែន ទើបគេថា ។
    បុរសទាំង ៤ នាក់ក៏ចេះទន្ទេញពាក្យនេះចេះចាំគ្រប់ៗគ្នាទៅ ហើយបុរស ៤ នាក់នោះនាំគ្នាទៅឆ្ងាយទៅ បានដល់ភូមិ១ នឹងរកផ្ទះ
    សម្បែងសំណាក់ក៏គ្មាន ។ លុះបន្តិចទៅបានប្រទះយាយចាស់មេម៉ាយម្នាក់ក៏និយាយសុំផ្ទះយាយចាស់នោះសំណាក់ គាត់ក៏ព្រមឲ្យ
      ហើយបុរសទាំង ៤ សំណាក់នៅផ្ទះយាយនោះទៅ ។យប់នោះក៏នាំគ្នាទន្ទេញពាក្យក្តី ដែលបុរសម្នាក់នោះប្រាប់ ទន្ទេញមិនឈប់ឈរទាល់តែភ្លឺយាយចាស់ខឹងណាស់ព្រឹកឡើងគាត់ទៅ
    ប្តឹងមេស្រុកថា “លោកមេស្រុកយប់ម៉ិញនោះមានបុរស ៤ នាក់មកសុំផ្ទះខ្ញុំសំណាក់បុរសទាំង ៤ នាក់នោះចេះតែនិយាយ
    ទន្ទេញទាល់តែភ្លឺ តែមិនដឹងជាពាក្យយ៉ាងដូចម្តេចស្តាប់មិនបានសោះខានដេកវាល់ព្រឹក ហេតុនេះខ្ញុំមកប្តឹងលោក សូមលោក
    ហៅមនុស្សទាំង ៤នាក់នោះមកជំនុំជម្រះឲ្យខ្ញុំ” ។ មេស្រុកបានស្តាប់ហើយ ក៏ឲ្យបម្រើទៅហៅបុរសទាំង ៤ នាក់នោះមក ហើយ
    សួរថា“ហេតុដូចម្តេចបានជាឯងទន្ទេញអ្វីទាល់តែភ្លឺរកតែយាយគាត់ដេកពួនមិនបានដែលឯងទន្ទេញនោះទន្ទេញពាក្យអ្វី?” ។ 
     បុរសទាំង ៤ នាក់នោះឆ្លើយថា “ខ្ញុំទន្ទេញពាក្យក្តី” ។មេស្រុកបង្គាប់ទៅទៀតថា “ឯងរាល់គ្នាសូត្រពាក្យនេះម្តងម្នាក់ទៅមើល ! អញនឹងស្តាប់” ។
    បុរសទី ១ ថា : ទំពក់វាទៅ ទើបព្នៅវាមក
    បុរសទី ២ ថា : មានប្រឡាយ ទើបទឹកវាហូរ
    បុរសទី ៣ ថា : មានសម្រាម ទើបឆ្កែវាជុះ
    បុរសទី ៤ ថា : មែន ទើបគេថា ។
    ស្តាប់ពាក្យនេះហើយ មេស្រុកក៏កាត់សេចក្តីថា “ឯងទាំង ៤ នាក់ត្រូវនៅជាខ្ញុំបម្រើយាយចាស់នេះ” ។បុរសទាំងអស់នោះក៏ទៅនៅធ្វើជាខ្ញុំបម្រើយាយចាស់នោះទៅ ។ យាយចាស់គាត់ប្រើឲ្យធ្វើការសព្វសារពើតែរាល់ថ្ងៃ។
    លុះនៅនឹងយាយនោះមានបាន ២-៣ ថ្ងៃ យាយគាត់ប្រើបុរសទាំង ៤ នាក់នោះឲ្យទៅកាប់ឈើធ្វើទូក ។ អ្នកទាំង ៤នាក់ក៏នាំគ្នា
    ចូលទៅក្នុងព្រៃធំ ហើយដើររកឈើណាមានប្រហោងទើបកាប់ ។ដល់ចូលទៅក្នុងព្រៃជ្រៅបានប្រទះឈើធំមួយដើម មានប្រហោង ។ បុរសទាំង ៤ នាក់និយាយគ្នាថា“យើងបានប្រទះឈើប្រហោងក្នុងហើយ យើងត្រូវនាំគ្នាកាប់ឈើនេះ” ។ បុរសទាំង ៤នាក់មូលមាត់គ្នាក៏កាប់រំលំឈើប្រហោងនោះ
      លុះឈើជិតរលំ បុរសទាំង ៤ នាក់ស្រែកថា “កនយើងជិតរលំហើយអាណាម្នាក់រត់ទៅចាំទ្រកុំឲ្យបែកឈើយើងក្រែងធ្វើទូកមិន
    កើត” ។ បុរសម្នាក់ក៏ស្ទុះទៅទ្រដល់យើងនោះបាក់មកសង្កត់ស្លាប់ធ្វើមាត់ស្មេញ ។ បុរស ៣ នាក់ឃើញដូច្នោះក៏នាំគ្នាសើចថា“យើអានេះខ្លាំងណាស់តើ! ឈើទំហំប៉ុណ្ណឹងវាទ្របាន ហើយវាសើចថែមទៀត” ។ បុរស ៣នាក់នាំគ្នាចាំមើលបុរសម្នាក់ដែលស្លាប់ ដល់យូរពេកក៏ស្រែកហៅថា “យី! មកឆាប់ឡើងនឹងអាលទៅឃ្លានបាយណាស់” ។ លុះឃើញនៅស្ងៀមក៏នាំគ្នាដើរចូលទៅមើល ។ កាលដឹងថា បុរសនោះស្លាប់
      បុរស ៣នាក់ភ័យណាស់និយាយគ្នាថា “យើងនៅមិនបានទេ តែបើយើងនៅមុខជាគេប្តឹងថា យើងវាយសម្លាប់អានេះបើដូច្នោះ
    ត្រូវនាំគ្នារត់” ថាហើយក៏ព្រមព្រៀងគ្នារត់ទៅ ។ ដល់ពេលយប់វង្វេងផ្លូវមិនដឹងរត់ទៅឯណាទៅត្រង់កំពង់ផ្ទះយាយ ហើយនាំគ្នាលួច
    ទូកយាយនោះអុំទៅត្រើយម្ខាង ។ បុរសទាំង ៣ នាក់នាំគ្នាចុះទូកម្នាក់នៅខាងកន្សៃ បែរមុខទៅខាងកន្សៃ ម្នាក់នៅខាងក្បាល ក៏បែរ
    មុខទៅខាងក្បាលម្នាក់ទៀតនៅអង្គុយកណ្តាលបាចទឹកទូក តែមិនបានស្រាយខ្សែចំណងទូកនោះចេញ ចេះតែនាំគ្នាអុំៗ ១យប់
    ទាល់ភ្លឺនៅតែដដែល ។ លុះភ្លឺស្រាងឡើង យាយចាស់ចុះទៅដងទឹកប្រទះបុរស ៣ នាក់ហើយស្រែកថា“យើអានេះរត់ទៅណា?” ។
      បុរសទាំង ៣ នាក់ក្រឡេកឃើញយាយចាស់ជាចៅហ្វាយខ្លួនក៏ទាល់ប្រាជ្ញាមិនដឹងបើរត់ទៅណា ក៏ទៅនៅបម្រើយាយចាស់វិញ
    ដដែល ៕
    ចេះរបេះក្បាច់
    ដកស្រង់ចេញពីសៀវភៅ ប្រជុំរឿងព្រេងខ្មែរ ភាគទី១ លេខ៩

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា