យល់​ដឹង​សច្ចៈភាព

    Author: Unknown Genre: »
    Rating



             មនុស្សយើងតែងតែមានការបារម្ភក្នុងចិត្តស្ទើរគ្រប់រូបលើកលែងតែព្រះអរហន្តចេញដែលមានចិត្តខ្ពស់មិនជាប់ជំពាក់នឹងរឿងរ៉ាវ
    ទាំងឡាយណាហើយក៏មិនរង្គាសរង្គើចំពោះរឿងដែលគួរភ័យខ្លាចទាំងឡាយ នេះគឺដោយសារការយល់ដឹងដែលធ្វើឲ្យចិត្តរបស់លោកមិនមានភ័យខ្លាច ។ ដូច្នេះយើងដឹងថាការពិតលើលោកនេះមាន៤គឺ៖
    .ពិតជាមានទុក្ខ
    .ពិតជាមានហេតុដែលនាំឲ្យកើតទុក្ខ
    .ពិតជាមានវិធីរំលត់ទុក្ខ
    .ពិតជាមានឧបាយរំលែកទុក្ខ
    ការបកស្រាយ
    .ពិតជាមានទុក្ខ
              ជីវិតមនុស្សមានក្រ ស ខ្មៅ ក្មេង ចាស់ ប្រុស ស្រី តូច ធំ… តែងតែមានទុក្ខ លំបាក វេទនា ឈឺចាប់នៅលាយឡំជាមួយសុខជានិច្ច ។ ហើយយើងក៏ជាមនុស្សម្នាក់នៅក្នុងចំណោម មនុស្សទាំងអស់គ្នាដែរ ដូច្នេះយើងមានទុក្ខដែរ នោះវាជារឿងធម្មតា បើយើង មិនមានទុក្ខទើបជារឿងដែលចម្លែក ដែលយើងត្រូវបារម្ភទៅវិញ ។
    ការដែលយើងទទូលស្គាល់ថា ពិតជាមានទុក្ខនេះវាមិនមែនជាគោលដៅដែលយើងចង់បាននោះទេ ហើយក៏មិនមែនប្រាប់ឲ្យយើងត្រូវចុះចាញ់ទុក្ខនោះទេ គឺប្រាប់អោយយើងត្រូវត្រៀមខ្លួនឡើងដើម្បីដោះស្រាយបញ្ហាទុក្ខមិនមែនត្រៀមខ្លូនទទូលយកទុក្ខនោះទេ ។
    .ពិតជាមានហេតុដែលនាំឲ្យកើតទុក្ខ
             គ្រប់យ៉ាងទាំងអស់ដែលកើតឡើងលើលោកនេះគឺពិតជាមានហេតុផលដែលនាំអោយកើត វាមិនមែនកើតឡើងដោយឯងៗឬចៃដន្យនោះទេ ។ ពាក្យថាចៃដន្យគឺមានតែពាក្យទេ តែការពិតគ្មានរឿងចៃដន្យទេ គ្រប់យ៉ាងមានហេតុទើបមានផល ។ យ៉ាងណាមិញទុក្ខក៏ដូចគ្នាដែរ ពិតជាមានហេតុនៃទុក្ខ ។ ដូច្នេះដើម្បីដោះស្រាយបញ្ហាទុក្ខនោះបានយើងមិនមែនឈរស្ងៀមឬក៏បារម្ភកើតទុក្ខខ្វល់ខ្វាយនោះទេ ហើយក៏កុំអាលភ័យញាប់ញ័រ ឲ្យសោះត្រូវតាំងស្មារតីបើកភ្នែករបស់យើងរំពៃរកមើលហេតុ ។
    . ពិតជាមានវិធីរំលត់ទុក្ខ
    គ្រប់ហេតុតែងនាំមកនូវផល ហេតុល្អនាំអោយផលល្អ ហេតុអាក្រក់នាំអោយផលអាក្រក់ វិធីនៃការដោះទុក្ខគឺបំលែងហេតុអោយល្អ ដោះស្រាយហេតុតាមដំណាក់កាលនិងជំហាន នោះគឺជាដំណោះស្រាយ ។ នៅលើលោកនេះគ្មានបញ្ហាណាដែលគ្មានដំណោះស្រាយទេ គ្រាន់តែត្រូវការពេលវេលាយូរឬឆាប់តែប៉ុណ្ណោះ ។
    . ពិតជាមានឧបាយរំលែកទុក្ខ
    គ្រប់ភ្លើងដែលឆេះវានឹងរលត់ទៅវិញគ្រប់រឿងដែលកើតឡើងហើយវាប្រាកដ ជានឹងរលាយទៅវិញ ។ គ្រប់ទុក្ខដែលកើតឡើងវាក៏នឹងរលត់ទៅវិញជាធម្មតា បើទោះជាគ្មានអ្នកដោះស្រាយក៏គង់រលត់ទៅតាមពេលវេលាជាមិនខាន ។ ប៉ុន្តែកាលណាទុកឲ្យបញ្ហា ត្រូវបញ្ចប់ទៅតាមពេលវេលានោះវាគឺជាជំរើសចុងក្រោយ តែប៉ុណ្ណោះទេ។ យើងត្រូវចេញមុខដោះស្រាយវាដោយសេចក្កីក្លាហានឡើងកុំឲ្យវារលត់ទៅដោយបន្សល់ទុកស្លាកស្នាមដ៏យូរអង្វែងទៅ ៕

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា