ភាគច្រើននៃមហាសេដ្ឋី នៅក្នុងពិភពលោកគឺ សុទ្ធសឹងតែជាមនុស្ស
ដែលមានវ័យចំណាស់ ព្រោះថាពួកគាត់បាន ខិតខំប្រឹងប្រែងតាំង ពីក្មេងរហូតក្លាយ
ខ្លូនជាមហាសេដ្ឋី ប៉ុន្តែនៅក្នុងនោះក៏មាន មហាសេដ្ឋីដែល មានវ័យក្មេង
ជាច្រើនរូបផងដែរ។
កាលពីថ្មីៗនេះ Forbes បានចុះផ្សាយ និងបង្ហាញតារាងមហា សេដ្ឋីវ័យក្មេងទាំង
១០រូបប្រចាំឆ្នាំ២០១៣ តើនៅក្នុងនោះមាននរណាខ្លះ? មានជនដែល
អ្នកស្គាល់ដែរឬទេ? ខាងក្រោមនេះជា តារាងមហាសេដ្ឋី វ័យក្មេងទាំង១០រូប
ដែលគិតតាមអាយ៖
១០. Ayman Hariri ៖ គឺជាមហាសេដ្ឋីមួយរូប
ដែលមានវ័យ៣៤ឆ្នាំ រស់នៅក្នុងត្រកូលខ្ពង់ខ្ពស់ និងគ្រួសារសុភមង្គល។
បុរសម្នាក់នេះជា ម្ចាស់ក្រុមហ៊ុនសាងសង់ វិនិយោគ និងទូរគមនាគមន៍
ដែលបច្ចុប្បន្នមាន ទ្រព្យសម្បត្តិចំនួន ១.៣៥ពាន់លានដុល្លារអាមេរិក។
៩. Sean Parker៖ វ័យ៣៣ឆ្នាំ ជាមហាសេដ្ឋីវ័យក្មេង
ដែលបានបោះបង់ការសិក្សា ដូចជាលោក Steve Jobsផងដែរ ព្រោះថា គឺជាមនុស្សទី១
ដែលបានធ្វើការប្រធាន គ្រប់គ្រងបណ្ដាញសង្គម Facebook តាំងពីវ័យ២៤ឆ្នាំ។
លោក Parker ជាមនុស្សជោគជ័យ ក្នុងការបង្កើតក្រុមហ៊ុន បើទោះបីជាគាត់មិន
បានបញ្ចប់ការសិក្សាក្ដី ដោយបច្ចុប្បន្នលោក ជាសហស្ថាបនិក Facebook, Airtime,
Causes, Napster និង Plaxo។ កាលពីថ្មីៗនេះ លោកបានចំណាយលុយ
២.៥លានដុល្លារអាមេរិក ក្នុងការរៀបចំ អាពាហ៍ពិពាហ៍ផ្ទាល់ខ្លួន។
បច្ចុប្បន្នគាត់មាន ទ្រព្យសម្បត្តិចំនួន ២ពាន់លានដុល្លារអាមេរិក។
៨. Marie Besnier Beauvalot៖ នាងជាមហាសេដ្ឋីវ័យក្មេង
អាយុ៣២ឆ្នាំមកពី ប្រទេសបារាំង។ មហាសេដ្ឋីស្ត្រីវ័យក្មេងនេះ
ជាអ្នកទទួលមរតកពី គ្រួសារដែលមានឈ្មោះ ល្បីល្បាញខាងផលិត Cheeseនិងទឹកដោះគោ
ស្លាកសញ្ញា Lactalis ដោយជីតារបស់ នាងជាអ្នកបង្កើត និងផ្ទេរមរតកទាំងនេះឲ្យ។
បច្ចុប្បន្ននាងមាន ទ្រព្យសម្បត្តិ ១.៥ពាន់លានដុល្លារអាមេរិក។
៧.Fahd Hariri ៖ ជាមហាសេដ្ឋីវ័យ
ក្មេងអាយុ៣២ឆ្នាំ ដោយសារទទួលមរតកពីឪពុក។ ក្រោយពីឪពុកគាត់ស្លាប់
មហាសេដ្ឋីមួយនេះ មិនលាក់នូវព័ត៌មាន ផ្ទាល់ខ្លួនជាច្រើន
ព្រមទាំងមិនធ្វើបទសម្ភាសន៍អ្វីទាំងអស់។ ប៉ុន្តែកាលពីប៉ុន្មានខែមុននេះ
គាត់បានបង្ហាញ ខ្លួនជាសាធារណៈ និងបង្ហាញនូវព័ត៌មាន ទាំងឡាយដែល
មនុស្សគ្រប់គ្នាចង់ដឹង។ គាត់បានចាកចេញ ពីស្រុកកំណើត អារ៉ាប៊ីសាអ៊ូឌីត
ទៅសិក្សានៅទីក្រុងបារីស តាំងពីអាយុ៩ឆ្នាំ ហើយបានបញ្ចប់ការ
សិក្សាផ្នែកស្ថាបត្យកម្ម។ បច្ចុប្បន្នមានទ្រព្យសម្បត្តិ
១.៣៥ពាន់លានដុល្លារអាមេរិក។
៦.នាង Huiyan Yang ៖ នាងជាមហាសេដ្ឋី
វ័យក្មេងលំដាប់ទី២។ នាងមានអាយុ ៣១ឆ្នាំ ប៉ុន្តែសម្រស់របស់ នាងនៅក្មេងជាវ័យ។
នាងទទួលបានមរតក ដ៏ក្រៃលែងពីឪពុក ដោយឪពុកនាង បានផ្ទេរភាគហ៊ុន របស់ក្រុមហ៊ុន
៧០ភាគរយឲ្យ នាងកាលពីឆ្នាំ ២០០៧ ដែលធ្វើឲ្យនាង មានទ្រព្យសម្បត្តិចំនួន
៥.៧ពាន់លានដុល្លារអាមេរិក។
៥.Eduardo Saverin៖ ជាមហាសេដ្ឋីវ័យក្មេងអាយុ
៣១ឆ្នាំមកពីប្រទេសប្រេស៊ីល។ លោកត្រូវបានគេស្គាល់ ដំបូងនៅពេលដែល
បណ្ដាញសង្គម Facebook ចាប់ផ្ដើមល្បី ព្រោះថាលោកជា សហស្ថាបនិក Facebook។
បច្ចុប្បន្នមហាសេដ្ឋីរូបនេះ កាន់កាប់ភាគហ៊ុនរបស់ Facebook ចំនួន ៥ភាគរយ
និងមានទ្រព្យសម្បត្តិចំនួន ២.២ពាន់លានដុល្លារអាមេរិក។
៤.Scott Duncan៖ ជាកូនទី៤
របស់គ្រួសារមហាសេដ្ឋី Dan Duncan វ័យ ៣០ឆ្នាំ។ គ្រួសាររបស់លោក
មានក្រុមហ៊ុនមួយឈ្មោះថា Enterprise Products ហើយក្រោយពេលពី
គាត់កាន់កាប់ក្រុមហ៊ុននេះ បានធ្វើឲ្យភាគហ៊ុនរបស់ ក្រុមហ៊ុនកើនឡើងខ្ពស់ជាង
ពេលដែលឪពុក លោកកាន់កាប់។ បច្ចុប្បន្នលោកមាន ទ្រព្យសម្បត្តិចំនួន
៥.១ពាន់លានដុល្លារអាមេរិក។
៣. Albert von Thurn und Taxis៖ លោកបានក្លាយជា
មហាសេដ្ឋីវ័យក្មេង តាំងពីអាយុ ៨ឆ្នាំ ដោយឪពុករបស់ លោកបានផ្ទេរមរតកឲ្យ
ដោយបច្ចុប្បន្ននេះ លោកមានអាយុ ៣០ឆ្នាំ និងជារាជបុត្រទី ១២នៃត្រកូល Thurn
and Taxis។ មហាសេដ្ឋីនេះក៏មាន ឈ្មោះល្បីនៅក្នុងក្រុម ប្រណាំងរថយន្ត
របស់អាល្លឺម៉ង់ផងដែរ។
២.Mark Zuckerberg៖ មនុស្សភាគច្រើនបានស្គាល់ Mark
Zuckerberg តាមរយៈ Facebookដោយគេដឹងថាគាត់ជា អ្នកបង្កើតបណ្ដា
សង្គមដ៏ធំមួយនេះ។ លោក Mark Zuckerbergជាមហាសេដ្ឋីវ័យក្មេងអាយុ ២៩ឆ្នាំ
ដែលមានទ្រព្យសម្បត្តិ ១៣.៣ពាន់លានដុល្លារអាមេរិក។ ទ្រព្យសម្បត្តិរបស់គាត់
បានកើនឡើងខ្ពស់ ចាប់តាំងពីឆ្នាំ ២០១២ ហើយបច្ចុប្បន្នគាត់រស់
នៅជាមួយនឹងភរិយា ដែលបានស្រឡាញ់គ្នា តាំងពីមហាវិទ្យាល័យ
ក្នុងជីវភាពដ៏អស្ចារ្យមួយ។
១.Dustin Moskovitz៖ មហាសេដ្ឋីវ័យក្មេងជាងគេ ដែលមានអាយុ ជិត២៩ឆ្នាំ។
លោកគឺជាសហស្ថាបនិក Facebook ដែលបច្ចុប្បន្នមានភាគហ៊ុន នៅក្នុងបណ្ដាញសង្គម
Facebook ចំនួន ៥ភាគរយ ប៉ុន្តែលោកបានបង្កើតនូវ
ក្រុមហ៊ុនថ្មីមួយទៀតខាង Software Project ហើយបច្ចុប្បន្ននេះ
លោកមានទ្រព្យសម្បត្តិចំនួន ៣.៥ពាន់លានដុល្លារអាមេរិក៕
ប្រភព http://www.khmer-note.com
មហាសេដ្ឋីវ័យក្មេង ទាំង១០រូប
Author:
Unknown
Genre:
»
មហាសេដ្ឋីវ័យក្មេង
Rating
Posted by Unknown
Posted on