បុគ្គល គ្រប់រូបចង់ទទួលបានជោគជ័យក្នុងឆាកជីវិត តែភាគច្រើនទទួលបាននូវភាពបរាជ័យទៅវិញ។យុវវ័យចង់ទទួលបានភាព ជោគជ័យណាស់មែនទេ? ចូរកុំគិតថាអ្នកធ្វើមិនបានឲ្យសោះ!បើអញ្ចឹងមែនអត្ថបទខាងក្រោម នេះ ពិតជាស័ក្ដិសមនឹងអ្នកខ្លាំងណាស់ សូមកុំមើលរំលងឲ្យសោះ។
ជំហាន ដំបូងយុវវ័យត្រូវកំណត់នូវគោលដៅអោយបានច្បាស់។ អ្វីដែលអ្នកចង់ឲ្យសម្រេចនៅក្នុងជីវិតរបស់អ្នកនោះ? ដឹងពីអ្វីដែលអ្នកចង់បានជាជំហានដ៏សំខាន់ដើម្បីទទួលបានជោគជ័យ។
ប្រសិនបើអ្នកមិនដឹងពីអ្វីដែលខ្លួនចង់បានទេ អ្នកពិតជាមិនអាចសម្រេចបានឡើយ។ វាមិនខុសពីការធ្វើដំណើរនោះទេ បើអ្នកមិនដឹងថាទៅណានោះទេ នោះនឹងធ្វើឲ្យអ្នកវង្វេងផ្លូវជាមិនខាន។
បន្ទាប់មកអ្នក ត្រូវកំណត់នូវយុទ្ធសាស្ត្រ ដើម្បីសម្រេចគោលដៅ។ វាដូចជាការបើកឡានអញ្ចឹង នៅពេលដែលកំណត់នូវគោលដៅរួចហើយ អ្នកចាំបាច់ត្រូវជ្រើសរើសយកផ្លូវដែលល្អបំផុតដើម្បីធ្វើដំណើរ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផល។ ដូចគ្នានឹងជីវិតពិតដែរ មានវិធីជាច្រើនដែលអាចជួយអ្នកឲ្យសម្រេចគោលដៅបាន តែអ្វីដែលសំខាន់នោះ អ្នកត្រូវរើសយកវិធីមួយដែលមានប្រយោជន៍បំផុត។
ជំហាន ចុងក្រោយ អ្នកត្រូវធ្វើសកម្មភាពឲ្យសមស្របនឹងគោលដៅ ព្រមទាំងផែនការដែលបានកំណត់។ដើម្បីទទួលបានជោគជ័យ រាល់សកម្មភាពទាំងអស់ ត្រូវពោរពេញដោយការប្ដេជ្ញាខ្ពស់។ មនុស្សបរាជ័យភាគច្រើនមិនមែនពួកគេគ្មានសមត្ថភាពនោះទេ តែដោយសារតែពួកគេដើរផ្លូវខុសពីគោលដៅ។ ទន្ទឹមនឹងនោះ ការអនុវត្តន៍សកម្មភាពក៏ត្រូវពឹងផ្អែកលើ ភាពក្លាហាន ជំនឿចិត្តលើខ្លួនឯង ព្រមទាំង សុខភាពផ្លូវកាយ ផ្លូវចិត្ត និង សង្គម។ ម្យ៉ាងទៀត ត្រូវធ្វើការវាយតម្លៃរាល់សកម្មភាពដែលបានធ្វើ ព្រមទាំងកែតំរូវនូវចំណុចខ្វះខាត។ជាពិសេស មុននឹងធ្វើអ្វីមួយ ត្រូវសួរខ្លួនឯងថា តើវាមានប្រយោជន៍ដល់អ្វីដែលយើងចង់បានទេ?
ប្រភព http://cambodia.mx/