ក្នុងការសិក្សារសព្វថ្ងៃ
ការប្រឡងបានក្លាយទៅជាផ្នែកមួយនៃជីវិតរបស់សិស្សានុសិស្សទៅហើយ។
នៅពេលដែលកម្រិតសិក្សាកាន់តែខ្ពស់
នោះការប្រឡងកាន់តែមានសារៈសំខាន់ហើយកាន់តែលំបាក។
វាចៀសមិនផុតឡើយសម្រាប់សិស្សានុសិស្សគ្រប់រូបដែលមានភាពភ័យខ្លាច
និងព្រួយបារម្ភមុនការប្រឡងមកដល់។ ជួនកាល ការភ័យខ្លាច
និងព្រួយបារម្ភខ្លាំងពេកអាចធ្វើឲ្យយើងធ្វើមិនបានល្អក្នុងអំឡុង
ពេលប្រឡង។ ដូចនេះ «គំនិត»
នឹងលើកយកដំបូន្មានខ្លះៗក្នុងការកាត់បន្ថយភាពរសាប់រសល់មុនពេល
ប្រឡងជូនដល់សិស្សានុសិស្សដែលមានដូចខាងក្រោម៖
១-ត្រៀមការសិក្សាឲ្យបានច្រើនថ្ងៃតាមដែលអាចធ្វើទៅបានមុនការ
ប្រឡងព្រោះថា ការប្រឡង ឆមាស Midterm ឬ Final ត្រូវការរយៈពេលច្រើន។
ចូលចងចាំថា ការខិតខំរៀនយ៉ាងវក់វីមុនពេលប្រឡងមួយថ្ងៃ
មិនអាចជួយអ្នកបានឡើយហើយថែមទាំងធ្វើឲ្យអ្នកកាន់តែរសាប់រសល់ជាមួយ
ការប្រឡងទៀតផង។ អ្នកគួរមើលមេរៀនឡើងវិញក្នុងកម្រិតបន្តិចម្តងៗ
ហើយបង្កើនចំនួនការមើលឲ្យបានច្រើននៅពេលការប្រឡងខិតចូលមកដល់។
អ្នកនឹងភ្ញាក់ផ្អើលចំពោះអ្វីដែលអ្នកបានមើល។
២-មើលការចង្អុរបង្ហាញរបស់មេរៀនឲ្យបានម៉ត់ចត់។
មានសិស្សជាច្រើនដែលមើលរំលងចំនុចនេះ
ដោយពួកគេចាប់ផ្តើមតែម្តងទៅកាន់ការធ្វើលំហាត់។
ទង្វើរនេះអាចនឹងធ្វើឲ្យពួកគេងាយធ្វើខុសជាទីបំផុត
ហើយជួនកាលពួកគេត្រូវចំណាយពេលជាច្រើនក្នុងការធ្វើលំហាត់ម្តងហើយ
ម្តងទៀត។ អ្នកគួរមើលការចង្អុរបង្ហាញ
និងយល់ពីអ្វីដែលគេចង់និយាយ។
៣- មើលគំរូរបស់សំណួរ
ហើយជ្រើសរើសសំណួរណាដែលអ្នកគិតថាអាចធ្វើបាន។
គួរចាប់ផ្តើមធ្វើពីសំណួរស្រួលទៅលំបាក
ហើយកុំចំណាយពេលច្រើនពេកចំពោះសំណួរដែលមិនអាចធ្វើបាន។
អ្នកអាចរំលងសំណួរដែលអ្នកធ្វើមិនចេញ
ហើយកត់ចំណាំសម្រាប់សួរមិត្តភ័ក្តិ
ឬលោកគ្រូអ្នកគ្រូមុនថ្ងៃប្រឡងមកដល់។
៤-អ្នកគួរទទួលទានដំណេកឲ្យបានល្អមុនថ្ងៃប្រឡង
អ្នកជំនាញចិត្តវិទ្យាខាងផ្នែកសិក្សាអប់រំជាច្រើនបានអះអាងថា
អ្នកមិនគួររៀននៅពេលយប់មួយថ្ងៃមុនថ្ងៃប្រឡងឡើយ។
អ្នកគួរតែសម្រាកយកកម្លាំងវិញ
បើចាំបាច់ត្រូវតែរៀនអ្នកអាចមើលតែចំណុចសំខាន់ៗបានហើយ។
៥-ក្នុងអំឡុងពេលប្រឡង កុំស្លន់នៅពេលឃើញសំណួរដែលអ្នកមិនចេះ។
អ្នកគួររំលងវា ហើយអាចត្រឡប់មកមើលវាវិញនៅពេលក្រោយ។
អ្នកគួរផ្តោតទៅលើសំណួរដែលអាចធ្វើបាន
ហើយប្រុងប្រយ័ត្នក្នុងការដោះស្រាយ។
កុំកើតទុក្ខពីសំណួរដែលអ្នកមិនអាចធ្វើបាន
ព្រោះថាវាអាចជះឥទ្ធិពលដល់សំណួរដែលអ្នកចេះធ្វើ។
*សូមបញ្ចាក់ថាទ្រឹស្តីខាងលើនេះអាចផ្លាស់ប្តូរពីមនុស្សម្នាក់ទៅមនុស្សម្នាក់។
ដកស្រង់ និង កែសម្រួលពី:
http://www.ehow.com/how_2304919_conquer-test-anxiety.html
ការកាត់បន្ថយភាពរសាប់រសល់មុនពេល និង ក្នុងអំឡុងពេលប្រឡង
Author:
Unknown
Genre:
»
ចំណេះដឹងទូទៅ
Rating
Posted by Unknown
Posted on
13
Jul