ភាព​តប់ប្រមល់​កើត​ពី​​ណា​?

    Rating


    ភាព​តប់​ប្រមល់​តែង​​តែ​កើត​ឡើង​នៅ​ក្នុង​ជីវិត​របស់​មនុស្ស ម្នាក់ៗ​​តែ​វាយ​អាស្រ័យ​លើ​ការ​ដោះ​ស្រាយ​​ និង​​វិធី​បំបាត់​ផ្សេងៗ​គ្នា​ទៅ​តាម​កាលៈទេសៈ​​ ។​​ ​​ជា​មួយ​​គ្នា​​នេះ​ដែរ​ ​ភាព​តប់ប្រមល់​ត្រូវ​បាន​ចែក​ចេញ​ជា​ពីរ​​​​គឺ​ កត្តា​ខាង​ក្នុង​ និង​​​កត្តា​ខាង​​ក្រៅ​​​​ ។

    កត្តា​ខាង​ក្នុង(ចិត្ត)
    កត្តា​​ខាង​ក្នុង​មាន​​ដូច​ជា​​ ការយល់​ដឹង​​ ​ប្រាជ្ញា​ គំនិត​​​ច្នៃ​ប្រឌិត​ លក្ខណៈតពូជ​ ​ការ​អប់រំ​ និង​ ការ​បណ្ដុះបណ្ដាល​​​ជា​ដើម​​ ។​​​និយាយ​​ឲ្យ​​ចំ​ទៅ​ ការ​​ប្រើប្រាស់​ខួរ​ក្បាល​​ដើម្បី​គិត​អ្វី​មួយ​​គឺ​​​ជា​ភាព​តប់​ប្រមល់​ ដែល​កើត​ចេញ​ពី​ខាង​ក្នុង​ ។

    ភាព​តប់ប្រមល់​កើត​ពី​​ណា​?


    កត្តា​ខាង​ក្រៅ(ទ្រព្យសម្បត្តិ)
    កត្តា​ខាង​ក្រៅ​គឺ​​គឺ​ទ្រព្យសម្បត្តិ​ ឬ​ វត្ថុ​អ្វី​មួយ​ដែល​​​យើង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​​ដោយ​កើត​ចេញ​ពី​​​​ កត្តា​ខាង​ក្នុង​​។ ក្នុង​នោះ​​​មាន​ដូច​ជា​​ការ​ទិញ​ឡាន​ ​​ម៉ូតូ​​ ការ​ប្រើប្រាស់​​​​សេវាកម្ម​ផ្សេងៗ​ ។ល។

    តម្រូវ​ការ​​​ទៅ​​លើ​ការ​ គិត​ និង​​ ​រាងកាយ​​កើត​ចេញ​​ពី​​​ប្រភព​ខុស​គ្នា​​ ៖​ ​ពី​ខ្លួន​ឯង​​ ​គ្រួសារ​​ សង្គម​ និង​ ​អាកប្បកិរិយា​ ។ ​​ប្រសិន​បើ​​មាន​​​ភាព​ស្មើ​គ្នា​​ ​​រវាង​ តម្រូវ​ការ​និង​​ធនធាន​​ នោះ​​​​​ភាព​តប់​ប្រមល់​មិន​ទាន់​កើត​មាន​ឡើយ​​។​ ​​ប្រសិន​ មាន​​​ភាព​មិន​​​ស្មើ​គ្នា​​ ​​រវាង​ តម្រូវ​ការ​និង​​ធនធាន​​ ភាព​តប់ប្រមល់​នឹង​កើត​មាន​​ភ្លាម​មួយ​រំពេច​ ។

    ដំណោះ​ស្រាយ
    ដើម្បី​​គ្រប់គ្រង​​​ភាព​តប់​ប្រមល់​​ដោយ​ជោគជ័យ​​ ​យើង​ត្រូវ​​​ពឹង​ផ្អែក​លើ​សមត្ថភាព​របស់​យើង​​ដើម្បី​រក្សា​​តម្រូវ​ការ​ ក្នុង​កម្រិត​​ប្រាកដប្រាជា​មួយ​ និង​ ​​ស្វែង​រក​​ធនធាន​ដើម្បី​បំពេញ​តម្រូវ​ការ​របស់​​យើង​៕

    ប្រភព http://cambodia.mx

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា