ធ្វើ​ម៉េច​​ទើប​​ក្លាយ​ជា​បុគ្គល​រៀបរយ​ម្នាក់?

    Author: Unknown Genre: »
    Rating


    ការ​ទម្លាប់​ខ្លួន​ជា​មនុស្ស​ដែល​រៀបរយ​និង​មាន​សណ្ដាប់ធ្នាប់​គ្រប់​ ពេលវេលា​មិន​មែន​ជា​កិច្ចការ​ងាយ​ស្រួល​ទេ។ ដំណើរការ​នេះ​ទាមទារ​អ្នក​ជា​មនុស្ស​មាន​វិន័យ ប្រឹងប្រែង​ធ្វើ​ការ និង​ថែម​ទាំង​ចេះ​គ្រប់គ្រង​ពេលវេលា​ឲ្យ​បាន​ម៉ត់ចត់។ មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​អាច​អះអាង​ថា​ខ្លួន​មាន​ចំណុច​ខ្លាំង​​ ថា​ជា​មនុស្ស​មាន​សណ្ដាប់ធ្នាប់​នោះ​ទេ។ ជា​ទូទៅ និយោជក​ តែង​តែ​ចង់​បាន​បេក្ខជន​ដាក់​ពាក្យ​មក​បម្រើ​ការងារ​នៅ​កន្លែង​របស់​ខ្លួន មាន​បុគ្គលិកលក្ខណៈ​គ្រប់គ្រាន់ មាន​ជំនាញ​ក្នុង​ការ​ចាត់ចែង។ សិក្សា​ជំហាន​ទាំងអស់​ខាងក្រោម ដើម្បី​ផ្លាស់ប្ដូរ​ជីវិត​របស់​អ្នក​ឲ្យ​ក្លាយ​ជា​បុគ្គល​ដែល​មាន​ សណ្ដាប់ធ្នាប់ និង​មាន​សមត្ថភាព​អាច​ចាត់ចែង​កិច្ចការ​នានា​បាន​យ៉ាង​ម៉ត់ចត់។


    ធ្វើ​ម៉េច​​ទើប​​ក្លាយ​ជា​បុគ្គល​រៀបរយ​ម្នាក់?

    ១. ចេះ​គ្រប់គ្រង ទុកដាក់​ឯកសារ


    អ្នក​អាច​រៀបចំ ឯកសារ​សំខាន់​ដែល​អ្នក​មាន​ទាំង​អស់ ក្នុង​ទូ ឬ​ថត​តុ ទៅ​តាម​ប្រភេទ​ផ្សេងៗ​គ្នា ឲ្យ​បាន​គត់មត់ ជៀសវាង​ការ​បាត់បង់។

    ២. ប្រើប្រាស់​ប្រតិទិន សម្រាប់​គ្រប់គ្រង​សកម្មភាព​សំខាន់ៗ​ប្រចាំថ្ងៃ​របស់​អ្នក

    គ្មាន ​នរណា​ម្នាក់​អាច​ចងចាំ​គ្រប់​រឿង​នោះ​ឡើយ។ ការ​កត់​ចំណាំ​នានា​ក្នុង​ប្រតិទិន គឺ​គំនិត​ល្អ ឈាន​ទៅ​រក​ទម្លាប់​ល្អ​សម្រាប់​បំពេញ​កិច្ចការ​របស់​អ្នក ព្រោះ ប្រតិទិន​នោះ នឹង​កាត់​បន្ថយ​ការ​ភ្លេចភ្លាំង​របស់​អ្នក ចំពោះ​កាលវិភាគ​សកម្មភាព​ដែល​អ្នក​បាន​កំណត់ គម្រោង ការ​ណាត់​ជួប​ក្រៅ​ម៉ោង ជា​ដើម​បាន។




    ធ្វើ​ម៉េច​​ទើប​​ក្លាយ​ជា​បុគ្គល​រៀបរយ​ម្នាក់?

    ៣. ទុកដាក់​របស់​របរ​ប្រើប្រាស់​ផ្សេងៗ​ទៅ​តាម​កន្លែង​ដើម​ឲ្យ​បាន​ម៉ត់ចត់


    បើ ​អ្នក​ធ្វើ​បាន​ដូច​នេះ អ្នក​និង​មិន​ពិបាក​រក​នៅ​ពេល​ត្រូវ​ប្រើប្រាស់​លើក​ក្រោយ។ គ្មាន​បុគ្គល​ណា​ម្នាក់ ចង់​ចំណាយ​ពេល​យូរ​ដើរ​ស្វែង​រក​របស់​ជា​កម្មសិទ្ធិ​ខ្លួន នៅ​ពេល​ដែល​ត្រូវ​ប្រើប្រាស់​ទេ ដូច​នេះ សូម​រក្សា​ទុក​នៅ​មួយ​កន្លែង​ណា​ដែល​អ្នក​ងាយ​រក។

    ៤. រក្សា​ឲ្យ​បាន​បរិស្ថាន​ស្អាត​នៅ​ជុំវិញ​ខ្លួន​អ្នក

    មិន ​ថា​នៅ​កន្លែង​ធ្វើ​ការ នៅ​ផ្ទះ អ្នក​ត្រូវ​សំអាត និង​រៀបចំ​ឲ្យ​បាន​ស្រស់​ស្អាត ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ស្រស់ស្រាយ ក្នុង​ការ​បំពេញ​កិច្ចការ​ផ្សេងៗ​ឲ្យ​បាន​ល្អ​ប្រសើរ។

    ធ្វើ​ម៉េច​​ទើប​​ក្លាយ​ជា​បុគ្គល​រៀបរយ​ម្នាក់?

    ៥. ចេះ​កំណត់​អាទិភាព​សកម្មភាព​ ឬ​កិច្ចការ​ដែល​អ្នក​ត្រូវ​បំពេញ​ជាប្រចាំ​ថ្ងៃ​ផង


    ធ្វើ ​កិច្ច​ណា​ដែល​ចាំបាច់ និង​បន្ទាន់​មុន​គេ ទើប​ធ្វើ​កិច្ចការ​ដែល​សំខាន់​បន្ទាប់​ទៀត។ ជា​ពិសេស ក្នុង​ការ​បំពេញ​កិច្ចការ​មួយ អ្នក​មិន​ចាំបាច់​ងាក​ទៅ​ធ្វើ​កិច្ចការ​ផ្សេង​មួយ​ទៀត​ទេ លុះ​ត្រា​តែ​កិច្ចការ​នោះ អ្នក​បាន​បំពេញ​រួចរាល់។ ការ​ធ្វើ​កិច្ចការ​ពីរ បី ក្នុង​ពេល​តែ​មួយ​មិន​បាន​ធ្វើ​ឲ្យ​អ្នក​ចំណេញ​ពេល​វេលា​ទេ ជួន​កាល អាច​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ច្របូកច្របល់ មិន​ទទួល​បាន​លទ្ធផល​មិន​សូវ​ល្អ។

    ៦. អនុវត្ត​បែប​នេះ​ជា​ប្រចាំ ដើម្បី​ក្លាយ​ទៅ​ជា​ទម្លាប់​សម្រាប់​ខ្លួន​អ្នក

    មានន័យ ​ថា​អ្នក​មាន​ទម្លាប់​ជា​មនុស្ស​មាន​សណ្ដាប់ធ្នាប់ រៀបរយ និង​ចេះ​គ្រប់គ្រង ចាត់ចែង​គ្រប់​ការ​បំពេញ​ភារកិច្ច​ទាំង​អស់។ គ្រប់​ទី​កន្លែង​ គឺ​ត្រូវការ​មនុស្ស​ប្រភេទ​នេះ៕

    ប្រភព http://cambodia.mx

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា