ក្នុងការសិក្សា ឬ ការធ្វើការគឺចៀសមិនផុតឡើយពីការធ្វើបទបង្ហាញ។
ដើម្បីធ្វើបទបង្ហាញមួយឲ្យបានល្អ គឺវាទាមទារការរៀបចំ និង
ការបង្ហាញយ៉ាងម៉ត់ចត់ហើយទាក់ទាញ។
ហើយកត្តាមួយដែលយើងជួបប្រទះជាញឹកញាប់នោះគឺភាពភ័យខ្លាចនៅលើវេទិកា។
ខាងក្រោមនេះជាគន្លឹះខ្លះៗដែលជួយឲ្យអ្នកកាត់បន្ថយភាពភ័យខ្លាចលើវេទិកា ៖
-កុំតក់ស្លត់ព្រោះថាអ្នកចូលរួមយល់ពីអារម្មរណ៍របស់អ្នកដូចនេះ ពួកគេនឹងលើកលែងរាល់កំហុសឆ្គងបន្តិចបន្តួច។
-បង្ហាញពីភាពពិតរបស់អ្នកដោយបន្ធូរអារម្មណ៍ ដូចជាដកដង្ហើមវែងៗ ឬ ក៏ដើរចុះឡើងមុនពេលធ្វើបទបង្ហាញ។
-ពិភាក្សាជាមួយមិត្តភ័ក្រ្តរបស់អ្នកអំពីភាពភ័យខ្លាចរបស់អ្នក និងឲ្យពួកគេជួយផ្តល់យោបល់។
-អ្នកអាចនឹងស្លន់ ហើយមានភាពតានតឹងជាលក្ខណៈរាងកាយ។
ដូចនេះអ្នកគួរដើរមើលកន្លែងធ្វើបទបង្ហាញដូចជាវេទិការ
និងឧបករណ៍ជាមុនដើម្បីឲ្យស៊ាំទៅនឹងបរិយាកាសជុំវិញខ្លួន។
-ចៀសវាងការទន្ទេញអ្វីៗដែលអ្នកនឹងត្រូវនិយាយក្នុងបទបង្ហាញ
ពីព្រោះអ្នកអាចនឹងភ្លេច
ហើយគិតអ្វីមិនឃើញនៅពេលកំពុងធ្វើបទបង្ហាញដែលធ្វើឲ្យអ្នកស្លន់និង
កាន់តែភ័យខ្លាចវេទិកា។
-ត្រៀមខ្លួន និង ធ្វើបទបង្ហាញសាកល្បងជាកត្តាសំខាន់បំផុត។
យ៉ាងហោចណាស់ត្រូវសមពីរ ឬបីដងនៅចំពោះមិត្តភ័ក្ត្រ ឬ បងប្អូន
ដូចជាការធ្វើបទបង្ហាញមែនទែនអញ្ចឹង។
-បង្កើនការជឿជាក់លើវេទិកាតារយៈការសម្លឹងមើល (Eyes contact) អ្នកចូលរួមណាដែលអ្នកយល់ថាផ្តល់ភាពកក់ក្តៅដល់អ្នក ។
ប្រភព http://kumnit.com/1277
កាត់បន្ថយភាពភ័យខ្លាចលើវេទិកាពេលធ្វើបទបង្ហាញ
Author:
Unknown
Genre:
»
គន្លឹះជោគជ័យ
Rating
Posted by Unknown
Posted on
13
Jul