ដឹកនាំ​បែប​ណា​ទើប​ល្អ ?

    Rating

    ដឹកនាំ​បែប​ណា​ទើប​ល្អ ?

    ស្ថាប័ន ​និមួយៗ​មាន​បែបបទ​នៃ​ការ​ដឹក​នាំ​មិន​ដូច​គ្នា​ទេ​ តែ​ទោះ​ជា​យ៉ាង​ណា​ គ្រប់​បែប​បទ​នៃ​ការ​ដឹក​នាំ​ទាំង​អស់​សុទ្ធ​តែ​មាន​បំណង​ដើម្បី​ធ្វើ​អោយ​ ស្ថាប័ន​នោះ​ទទួល​បាន​ជោគជ័យ​នូវ​គោលដៅ​ដែល​បាន​កំណត់​។ជាទូទៅ​បែបបទ​នៃ​ការ ​ដឹក​នាំ​ចែក​ចេញ​ជា​ ៤ ប្រភេទ គឺ៖
    ១. ការ​ដឹក​នាំ​តាម​បែប​ប្រើ​អំណាច
    គឺ​ជា​ការ​គ្រប់​គ្រង​ និង​ចាត់ចែង​ការងារ​ដោយ​ឈរ​លើ​មូលដ្ឋាន​ នៃ​ការ​ប្រើប្រាស់​ សិទ្ធិ តួនាទី​​និង​អំណាច​របស់​ខ្លួន​។ការ​ដឹក​នាំ​បែប​អំណាច​បង្ហាញ​លក្ខណៈ​សំគាល់ ​ដូច​ខាង​ក្រោម៖
    -គាប​សង្កត់​បុគ្គលិក​ក្នុង​ការ​បញ្ចេញ​យោបល់​ និង​ការ​សម្រេច​ចិត្ត​ក្នុង​ការងារ។
    -​ការ​ណែនាំ​ធ្វើ​ឡើង​តាម​បែប​បង្គាប់​បញ្ជា​ដល់​បុគ្គលិក​ឲ្យ​ធ្វើ​តាម​ការ​កំណត់​របស់​ខ្លួន។
    -​ការ​សម្រេច​ចិត្ត​ធ្វើ​ឡើង​ដោយ​អត្តនោម័តិ​ ពុំ​មាន​ការ​ចូល​រួម​ពិគ្រោះ​យោបល់។
    -​ប្រើប្រាស់​ទណ្ឌ​កម្ម​ ឬ​ស្ដីបន្ទោស​ចំពោះ​កំហុស​ឆ្គង​ជា​ជាង​ស្វែង​រក​ដំណោះស្រាយ។
    -​យក​ចិត្ត​ទុក​ដាក់​លើ​ការងារ​និង​លទ្ធផល​ ជាជាង​សេចក្ដី​ត្រូវ​ការ​របស់​បុគ្គលិក។
    ដឹកនាំ​បែប​ណា​ទើប​ល្អ ?

    ២. ការ​ដឹក​នាំ​តាម​បែប​ជា​ប្រព័ន្ធ
    គឺ​ជា​របៀប​ចាត់​ចែង​ និង​គ្រប់គ្រង​ដែល​ឈរ​លើ​មូលដ្ឋាន​នៃ​រចនាសម័្ពន្ធ​គ្រប់គ្រង រួម​ទាំង​គោលការណ៍​របស់​ស្ថាប័ន​ ក្នុង​ការ​បំពេញ​ការងារ និង​តួនាទី​របស់​ខ្លួន។ការ​ដឹក​នាំ​ជា​ប្រព័ន្ធ​មាន​លក្ខណៈ​ដូច​ខាង​ក្រោម៖
    -​មាន​បែបបទ​ការងារ​ ដូច​ជា​បទបញ្ជា​ផ្ទៃ​ក្នុង​ ផែន​ការ​ការងារ និង​គោលការណ៍​ណែនាំ។
    -ធ្វើ​ការ​សម្រេច​ចិត្ត​ គឺ​ផ្អែក​លើ​មូលដ្ឋាន​ច្បាប់​ និង​គោលការណ៍​ណែនាំ។
    -ប្រាស្រ័យ​ទាក់ទង​ ផ្ដោត​សំខាន់​ទៅ​លើ​ការ​ប្រើប្រាស់​លិខិត​ស្នាម​ជា​លាយលក្ខណ៍​អក្សរ។
    -​ផ្ដល់​យោបល់​និង​សម្រេច​ចិត្ត​ ធ្វើ​ឡើង​ជា​ផ្លូវ​ការ​ តាម​រយៈ​កិច្ច​ប្រជុំ ឬ​លាយលក្ខណ៍អក្សរ។

    ៣. ការ​ដឹក​នាំ​តាម​បែប​ជា​ក្រុម
    គឺ​ជា​ការ​ចាត់ចែង​និង​គ្រប់គ្រង​ដែល​ឈរ​លើ​ទស្សនៈ​របស់​ក្រុម​និង​ការ​ សម្រេច​ចិត្ត​ដោយ​មាន​ការ​ចូល​រួម​គ្នា។ការ​ដឹក​នាំ​តាម​បែប​ជា​ក្រុម​មាន​ លក្ខណៈ​សម្គាល់​ដូច​ខាង​ក្រោម៖
    -ឲ្យ​តម្លៃ​លើ​ការងារ​ជា​ក្រុម​ និង​ទទួល​ស្គាល់​លទ្ធផល​ការងារ​ថា​ជា​លទ្ធផល​របស់​ក្រុម​ បង្កើត​ទំនាក់ទំនង​ក្នុង​ក្រុម​បាន​ប្រសើរ។
    -​មាន​ការ​ប្រជុំ​ពិគ្រោះ​យោបល់​ជា​មួយ​បុគ្គលិក​ និង​ជួយ​តម្រង់​ទិស​អនុវត្តន៍​ដល់​បុគ្គលិក។
    -ចាត់​ទុក​រាល់​កំហុស​ឆ្គង​ថា​ជា​កំហុស​របស់​ក្រុម​ និង​មាន​ស្មារតី​ការងារ​ជា​ក្រុម​ ដោយ​លើក​ទឹក​ចិត្ត​ ផ្ដល់​ឱកាស​ ឲ្យ​សមាជិក​ចូល​រួម​បញ្ចេញ​យោបល់​និង​ការ​សម្រេច​ចិត្ត។
    ៤. ការ​ដឹក​នាំ​តាម​បែប​ស្មើភាព
    គឺ​ជា​ការ​ចាត់​ចែង​និង​គ្រប់​គ្រង​ដោយ​ឈរ​លើ​មូលដ្ឋាន​ស្មើ​ភាព​គ្នា​រវាង​ អ្នក​ដឹក​នាំ​និង​បុគ្គលិក​ ហើយ​​ផ្ដល់​សិទ្ធិ​ពេញលេញ​ដល់​បុគ្គលិក​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ ចិត្ត​ ដើម្បី​បំពេញ​ការ​ងារ​ទៅ​តាម​មុខ​ងារ​ ឋានៈ​ តួនាទី​របស់​ខ្លួន។

    ប្រភព http://cambodia.mx

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា