៣ចំណុច​ ចាំបាច់​ត្រូវ​ស្គាល់​ខ្លួនឯង

    Author: Unknown Genre: »
    Rating

    ៣ចំណុច​ ចាំបាច់​ត្រូវ​ស្គាល់​ខ្លួនឯង

    មនុស្ស ​ភាគ​ច្រើន​ មិន​បាន​ស្គាល់​ខ្លួន​ឯង​ច្បាស់​​នោះ​ទេ​។ ការ​ឈ្វេង​យល់​ពី​ខ្លួន​ឯង​ ត្រូវ​ដំណើរ​ការ​ជា​បន្ត​បន្ទាប់​ គ្មាន​ទី​បញ្ចប់​ឡើយ។ បើ​អ្នក​កាន់​តែ​ឈ្វេង​យល់​ពី​ខ្លួន​ឯង​ នោះ​អ្នក​ក៏​កាន់​តែ​ គិត​ត្រូវ​ ធ្វើ​ត្រូវ​ និង​ កាន់​តែ​ជោគជ័យ​ផង​ដែរ។ ដើម្បី​ឲ្យ​កាន់​តែ​ស្គាល់​ខ្លួន​ឯង​ច្បាស់​ យុវវ័យ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នូវ​កត្តា​ដូច​ខាង​ក្រោម​នេះ៖

    ១. អ្វី​ជា​ភាព​ខ្លាំង​របស់​ខ្លួន​?
    មនុស្ស​គ្រប់​រូប​កើត​មក​ជា​មួយ​នឹង​ទេពកោសល្យ​ផ្សេងៗ​គ្នា។ ដូច្នេះ​អ្នក​ត្រូវ​ស្គាល់​ខ្លួន​ឯង​ឲ្យ​ច្បាស់​ ថា​តើ​អ្នក​ពូកែ​ខាង​អ្វី​ខ្លះ។ ការ​ដែល​ស្គាល់​ច្បាស់​ពី​ភាព​ខ្លាំង​ អាច​ជួយ​ឲ្យ​អ្នក​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ ដឹង​ច្បាស់​ពី​អ្វី​ដែល​ខ្លួន​ត្រូវ​ធ្វើ​ និង​អ្វី​ដែល​ខ្លួន​មិន​ត្រូវ​ធ្វើ។
    ២. ភាព​ខ្សោយ​ក្នុង​ខ្លួន
    បុគ្គល​ដែល​ឆ្លាត​គឺ​ហ៊ាន​ទទួល​នូវ​ចំណុច​ខ្វះ​ខាត​របស់​ខ្លួន។ ចំណុច​ខ្សោយ​របស់​មនុស្ស​ទាក់ទង​ទៅ​នឹង​បុគ្គលិក​លក្ខណៈ​របស់​គេ​ដូច​ជា​ ការ​ខ្មាសអៀន​ ភាព​កំសាក​ និង​ទម្លាប់​មិន​ទទួល​កំហុស​ជា​ដើម។ ទោះ​បី​ជា​ចំណុច​ខ្សោយ​នោះ​ជា​អ្វី​ក៏​ដោយ​ តែ​ចាំបាច់​អ្នក​ត្រូវ​ទទួល​ស្គាល់​វា​ ព្រោះ​ថា​ ពេល​ដែល​អ្នក​ដឹង​ពី​ចំណុច​ខ្សោយ​របស់​ខ្លួន​ហើយ​ អ្នក​នឹង​រក​ចំណុច​វិជ្ជមាន​ដើម្បី​បំពេញ​ចំណុច​ខ្វះ​ខាត​នោះ​បាន។
    ៣ចំណុច​ ចាំបាច់​ត្រូវ​ស្គាល់​ខ្លួនឯង

    ៣. តើ​អ្នក​ចូល​ចិត្ត​អ្វី​ និង​មិន​ចូល​ចិត្ត​អ្វី?
    មនុស្ស​យើង​មាន​ចិត្ត​ខុសៗ​គ្នា​ ហើយ​ក៏​មាន​ការ​ចូល​ចិត្ត​និង​ ការ​ចូលចិត្ត​ជាង​ផង​ដែរ។ ដូច្នេះ​អ្នក​ត្រូវ​ទទួល​ស្គាល់​ថា​ អ្វី​ដែល​អ្នក​ចូលចិត្ត​ អាច​អ្នក​ដទៃ​មិន​ពេញ​ចិត្ត​ តែ​អ្វី​ដែល​អ្នក​ដទៃ​ពេញ​ចិត្ត អាច​អ្នក​មិន​ចូល​ចិត្ត​ទៅ​វិញ។ ហេតុ​ដូច​នេះ​ហើយ ធ្វើ​ជា​មនុស្ស​មិន​ត្រូវ​ប្រកាន់​ច្រើន​ពេក​ទេ ត្រូវ​បើក​ចិត្ត​ឲ្យ​ទូលាយ​ និង​ចងចាំ​ថា​​ គ្មាន​នរណា​ម្នាក់​ល្អ​ឥត​ខ្ចោះ​នោះ​ទេ៕

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា