ព្រះបាទបរមរាជាចៅពញាយ៉ាត បានសោយរាជ្យនៅក្រុងអង្គរ១០ឆ្នាំ (១៤២១-៣១)
ក៏លើករាជាធានីមកទួលបាសានក្នុងខែត្រស្រីសឈរ (ស្រីសន្ធរ) នៅឆ្នំាំ ១៤៣១ តែ
ដោយសារស្ថានភាពមិនល្អ ទួលបាសានទឹកជន់លិចក៏រើរាជធានីពីស្រីសឈរ មកតាំង
នៅចតុមុខមង្គល (ទន្លេច្រាបឈាម) វិញ។
ព្រះអង្គបញ្ជាសម្តេចចៅពញាកែ ឧកញ៉ាហោរាធិបេតីខៀវ និងមន្ត្រីតូចធំគិតគូរមើលទី
តាំងចតុមុខថាល្អហើយ ព្រះអង្គបញ្ជាឲ្យចៅពញាតេជោចៅហ្វាយខែត្រសំរោងទងកែន
រាស្ត្រលើកដីពង្រាបជុំវិញវត្តភ្នំនិងក្នុងវាំង (គេហៅថា កំពង់រាប) និងកន្លែងរាស្ត្រជីកយក
អាចម៍ដី ហៅបឹងតេជោ។
កន្លែងឧកញ៉ាវង្សាអនុជិតផ្លុងចៅហ្វាយខែត្របាទីជីកព្រែកបង្ហូរទឹកការពាររាជធានី ហៅ
ព្រែកឧកញ៉ាផ្លុង (មុខស្ថានីយ៍រថភ្លើង)។
ព្រះអង្គឲ្យគេជីកគូទឹកមានព្រែកតាកែវ (ខាងត្បូង) ព្រែកអូរគ(ខាងលិច) ព្រែកពោងពាយ
(ខាងជើង) ឫ ព្រែកចិនដំដែក (ចិនរកស៊ីដំដែក)។
ក្រោយពីសាងសង់រាជធានីរួចព្រះអង្គបានប្រទានព្រះនាមព្រះនគរថា ក្រុងចតុមុខមង្គល
សកលកម្ពុជាធិបតី សិរីធរបវរ ឥន្ទបត្តបុរីរដ្ឋរាជសីមា មហានគរ។ ឯទន្លេច្រាបឈាមប្តូរជា
ទន្លេចតុមុខវិញ។
ព្រះអង្គបានរៀបចំរាជធានីថ្មីឲ្យមានសណ្តាប់ធ្នាប់ល្អដោយមានវត្តអារាមជាច្រើនដូចជា
វត្តធម្មលង្កា វត្តកោះ វត្តព្រះពុទ្ធឃោសារាម ឫ វត្តចិនដំដែក វត្តពិភទ្ទរង្សី វត្តពាមផ្លុង វត្ត
ឧណ្ណាលោម វត្តខ្ពមតាយ៉ង វត្តបទុមវតី…។
(ឯកសារយោង៖ សៀវភៅប្រវត្តិវិទ្យា ថ្នាក់ទី១១)
ប្រភព http://khmerwilling.wordpress.com/2012/04/09/
ការកសាងរាជធានីចតុមុខ
Author:
Unknown
Genre:
»
ប្រវិត្តសាស្ត្រខ្មែរ
Rating
Posted by Unknown
Posted on
30
May