គំនិតអ្នកជំនួញ

    Author: Unknown Genre: »
    Rating

    ១ អ្នក​នឹងអាច​ទទួល​បាន​អ្វីៗ​គ្រប់យ៉ាង​នៅពេល​ដែល​អ្នក​ហ៊ាន​លះបង់​ជំនឿ​ដែល​អ្នក​តែង​គិតថា​​អ្នកមិនអាច​ធ្វើ​បាន “Robert Anthony”​។២ ភាពជោគជ័យ​មិនមែន​ជា​កូនសោ​រទៅរក​សុភមង្គល​ឡើយ ប៉ុន្តែ​សុភមង្គល​ជា​កូនសោរ​ទៅ​រក​ភាពជោគជ័យ ។ បើ​អ្នក​ស្រលាញ់​នូវអ្វី​ដែល​អ្នក​កំពុង​ធ្វើ​នោះ​អ្នក​នឹង​ទទួល​បាន​ ភាពជោគជ័យ​ជាមិន​ខាន់ “Albert Schweitzer” ។៣ អ្វីៗ​ដែល​អ្នក​អាច​រាប់បាន​កុំរាប់​ រីឯ​អ្វីៗ​​ដែលអ្នក​មិនអាច​រាប់​បាន​អ្នក​ត្រូវ​តែរាប់ “Albert Einstein” ។៤ អ្នក​ដែល​មិន​អាច​ផ្លាស់ប្តូរ​គំនិតខ្លួន​ឯង​បានគឺមិន​អាច​ផ្លាស់ប្តូរ​អ្វីៗ​បាន​ទាំង​អស់ “George Bernade Shaw” ។៥ ការបរាជ័យ​ជាច្រើន​របស់​មនុស្ស​កើតឡើង​ដោយសារ​តែ​គេ​មិន​បានដឹង​ថា​ ភាពជោគជ័យ​របស់​​គេ​ខ្វះ​តែ​បន្តិចប៉ុណ្ណោះ ប៉ុន្តែ​គេ​បែរជាទទួល​យក​ការ​ចុះចាញ់​មុន​ទៅ​វិញ “Thomas Edison”។
    រឿងដែលពីបាកបំផុតគឺការស្គាល់ខ្ឡួនឯង។ស្ងៀបស្ងាត់ប្រសើរជានិយាយច្រើនអត់ន័យ។ចរិតនរណាម្នាក់គឺជាវាសនារបស់គេ។ចរិតល្អមិនមែនត្រូវបង្កើតឡើងក្នុងមួយអាទិត្យឬមួយខែទេ។វាត្រូវបង្កើតឡើងបន្តិចម្តងៗពីមួយថ្ងៃទៅមួយថ្ងៃ។ចាំបាច់ត្រូវមានការខិតខំអត់ធ្មត់យូរអង្វែងដើម្បីបង្កើតចរិតល្អវាជាការប្រសើ់រដែលកែកំហុសខ្លួនឯងជាជាងកែកំហុសអ្នកដ៏ទៃ។សុភមង្គលមិនស្ថិតក្នុងទ្រព្យសម្បត្តិនិងនៅក្នុងមាសពេជ្រទេ តែវាស្ថិតនៅក្នុងចិត្ត។មនុសសុច្ចរិតទៀងត្រង់តែងតែជាក្មេង។នៅពេលធ្វើអោយស្មើនឹងមនុស្សប្រុស មនុស្សស្រីក្លាយជាអ្នកត្រួតប្រុសទៅវិញ។ទ្រព្យសម្បត្តិធំបំផុតគឺការពេញចិត្តនឹងរស់នៅជាមួយទ្រព្យសម្បត្តិតិចតួចចំណេះវិជ្ជាគឺជាគ្រឿងលំអនៅពេលយើងចំរុងចំរើនហើយជាជម្រនៅពេលក្រលំបាកសូម្បីតែនៅពេលច្បាប់ត្រូវគេសរសេរចេញទៅហើយ វានៅតែតែងត្រូវគេកែប្រែ។អ្នកដែលមេដឹកនាំល្អ ត្រូវតែធ្លាប់ស្ថិតក្រោមការដឹកនាំរបស់គេសិន។មនុស្សងាយរងការភ័យខ្លាច ជាងការគោរពមនុស្សល្អក្នុងផ្លូវមួយ តែអាក្រក់ក្នុងផ្លូវច្រើន។គ្មានកំពួលមនុស្សមានប្រាជ្ញាណាដែលថាមិនមានភាពល្ងង់ខ្លៅខ្លះនោះទេ។មនុស្សចចេសអាចត្រូវគេចែកជាមនុស្សមានះ តាមតែមតិរបស់ខ្លូន មនុស្សល្ងង់ខ្លៅ។គុណសម្បត្តិមិនមែនជាអំពើ តែជាទម្លាប់ការចេះប្រមាណខ្លួន និងទប់ចិត្ត ជាមធ្យោបាយមួយចំពោះកាសសប្បាយរីករាយ។គោលបំណងរបស់មនុស្សឆ្លាត គឺមិនធានាអោយបានភាពរីករាយទេ តែបញ្ចៀសការឈឺចាប់។មនុស្សដែលខឹងត្រូវបញ្ហា ត្រូវមនុស្ស ត្រូវរបៀប និងត្រូវពេលជាមនុស្សគួរអោយសសើរ។ឬសនៃការអប់រំ គឺល្វីងតែ ផ្លែរបស់វាផ្អែមអ្នកដឹងត្រូវធ្វើ អ្នកយល់ត្រូវបង្រៀនមនុស្សមានបញ្ហា ឬការឈឺចាប់គឺដោយសារតែខ្លួនឯង។ទុក្ខសោកនិងការខកចិត្តនាំអោយកើតកំហឹង កំហឹងនាំដល់ការច្រណែន ការច្រណែននាំដល់ការព្យាបាទ ហើយការព្យាបាទនាំដល់ទុក្ខសោកជាថ្មីរហូតដល់បញ្ចប់វដ្តមួយ។គេរីករាយដោយសារកាលៈទេសៈត្រូវនឹងអារម្មណ៍របស់គេ តែគេកាន់តែប្រសើរឡើងបើចេះធ្វើអោយអារម្មណ៍របស់គេត្រូវនឹងកាលៈទេសៈ។កុំធ្វើអោយខូចអ្វីដែលអ្នកមានដោយសារតែចង់បានអ្វីដែលអ្នកគ្មាន។ចាំថាអ្វីដែលអ្នកមាននៅពេលនេះធ្លាប់ស្ថិតនៅក្នុងចំណោមអ្វីដែលអ្នកស្រមៃចង់បានកាលពីមុន។បើមិនត្រូវកុំធ្វើ បើមិនពិតកុំនិយាយ។តើអ្នកចង់ល្បីឬ?បើដូច្នេះត្រូវចាប់ផ្តើមពីមនុស្សធម្មតា។តើអ្នកចង់សាងសងអគារធំខ្ពស់ត្រដែតមួយឬ?ដូច្នេះដំបូងគិតអំពីមូលដ្ឋាននៃការដាក់ខ្លួន។ចាំថាសំណង់កាន់តែខ្ពស់ ត្រូវការគ្រឺះកាន់តែជ្រៅ។ការសារភាពទទួលស្គាល់អំពើការងារអាក្រក់ជាការចាប់ផ្តើ់មដំបូងនៃការងារល្អ។

    ប្រភព http://chomnounh.wordpress.com

    Leave a Reply

    User online

    ពាក្យដាស់តឿន

    ភាពបរាជ័យ គឺជាជំហានឈានទៅរកភាពជោគជ័យ. ភាពជោគជ័យកើតចេញពីភាពឈឺចាប់

    Visitors

    Flag Counter

    ចំនួនអ្នកចូលទស្សនា